Motorola លេង​បាញ់​ Galaxy S7 និង​ iPhone 6s ចំៗ​ហ្មង!

  • 2016-04-30 15:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Motorola បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ពីរ​ក្នុង​ពេល​តែ​មួយ​ ដែល​វីដេអូ​ទាំង​ពីរ​បាន​វាយ​ប្រហារ​លើ​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ Samsung និង​ Apple ចំៗ​តែ​ម្ដង។

 

 

វីដេអូ​ទាំង​ពីរ​ចាប់​ផ្ដើម​ដោយ​ឃើញ​មាន​ទូរសព្ទ​ Galaxy S7 Edge និង​ iPhone 6s បាន​ធ្លាក់​ទៅ​លើ​ដី​ ដោយ​​បណ្ដាល​ឲ្យ​ខូច​ខាត​ផ្នែក​អេក្រង់​យ៉ាង​ធ្ងន់ធ្ងរ។ បន្ទាប់​មក​ក៏​លេច​មុខ​ទូរសព្ទ​ Motorola DROID Turbo 2 ធ្លាក់​នៅ​ក្បែរ​នោះ​ ដោយ​មិន​មាន​ការ​ខូច​ខាត​អ្វី​ឡើយ។

 

 

ក្នុង​ន័យ​នេះ​គឺ​ក្រុមហ៊ុន​ Motorola ចង់​បង្អួត​ថា​ទូរសព្ទ​របស់​ខ្លួន​មាន​ភាព​ធន់​ជាង​ទូរសព្ទ​កំពូល​របស់​ក្រុមហ៊ុន​ទាំង​ពីរ៕

 

ចុច​អាន៖ ប្លែក​ភ្នែក!​ យក​ iPhone ១​០​ ០០០​​ គ្រឿង​ តម្រៀប​​ជា​ដូមីណូ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​