ដឹង​ទេ​ថា​វត្ថុ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ លើ​ផែនដី​​ជា​អ្វី?

  • 2016-04-30 17:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ថ្មី​ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ នៃ​​ចក្រភព​អង់គ្លេស​ នឹង​ក្លាយ​ជា​វត្ថុ​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​លើ​ផែនដី។

 

 

​​​​បើ​តាម​ការ​ប៉ាន់​ស្មាន​​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ដែល​មាន​ឈ្មោះ​​​ Hinkley Point C នឹង​មាន​តម្លៃ​ខ្ពស់​ជាង​ ៣៥​ពាន់​លាន​ដុល្លារ​ទៅ​ទៀត។ តួលេខ​នេះ​គឺ​​គិត​បញ្ចូល​ទាំង​អត្រា​ការ​ប្រាក់​នៃ​ប្រាក់​កម្ចី ប៉ុន្តែ​បើ​គិត​តែ​​ថ្លៃ​ចំណាយ​លើ​ការ​សាង​សង់​មួយ​មុខ​ តម្លៃ​នៅ​តែ​ខ្ពស់​ ពោល​អាច​មាន​ដល់​​ប្រមាណ​ ២៦​ពាន់​លាន​ដុល្លារ។

 

បើ​​​​ប្រៀប​នឹង​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ចុង​ក្រោយ​របស់​ចក្រភព​អង់គ្លេស​ដែល​បញ្ចប់​ការ​សាង​សង់​កាល​ពី​ឆ្នាំ​ពី​ ១៩៩៥ ឃើញ​ថា​មាន​តម្លៃ​ត្រឹម​ ៣,៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​

 

មូលហេតុ​ដែល​​មាន​តម្លៃ​ថ្លៃ​បែប​នេះ​ក៏​ព្រោះ​តែ ​​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ជា​វត្ថុ​មួយ​ពិបាក​នឹង​បង្កើត​ឡើង។ មិន​តែ​ប៉ុណ្ណោះ​តម្លៃ​​របស់​វា​តែង​មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ​ដោយ​សារ​កន្លង​មក​ធ្លាប់​មាន​ឧបទ្ទវហេតុ​ជា​ច្រើន​កើន​ឡើង​លើ​ថាមពល​នុយក្លេអ៊ែរ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ហេតុ​នេះ​​គេ​ត្រូវ​ចំណាយ​ទុន​ច្រើន​លើ​ការ​បង្កើត​ដើម្បី​ធានា​បាន​សុវត្ថិភាព​ខ្ពស់​បំផុត៕​​​​​​​​​​​​​​

 

​​ ចុច​អាន៖ ក្មេង​ទើប​កើត​លើ​យន្តហោះ​​​​​​​​ ត្រូវ​​​គេ​ដាក់​​ឈ្មោះ​​​​ដូច​​​​ជើង​​​​ហោះហើរ​ Jet Star

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BBC​​​​