សហព័ន្ធ​កីឡា​យាន​យន្ត​កម្ពុជា​ ធ្វើ​ពិធី​មហា​សន្និបាត​បន្ត​អាណត្តិ​ថ្មី

  • 2016-04-30 17:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​យាន​យន្ដ​កម្ពុជា​ បាន​រៀប​ចំ​មហា​សន្និបាត​អាណត្តិ​ថ្មី ​២០១៦-២០២០ ​និង​របាយការណ៍​សកម្មភាព​ឆ្នាំ ២០១២-២០១៦ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ មៀច សុផាន់ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ដែល​ប្រ​ព្រឹត្តិ​ទៅ នៅ​សាល​ប្រជុំ​គណៈ​កម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា ។

 

 

​ក្នុង​ឱកាស​បើក​កម្មវិធី ឯកឧត្ដម​ មៀច សុផាន់ណា ប្រធាន​មហា​សនិ្ន​បាត សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​លើក​ឡើង​ថា ជាទូទៅ​កាល​ពី​អតីត​កាល អោយ​តែ​គេ​លឺ​ថា​ ការ​បង្ហោះ​ម៉ូតូ ប្រណាំង​ឡាន ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ជា​ក្មេង​ទំនើង​ ប៉ុន្តែ​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ សហព័ន្ធ​បាន​នឹង​កំពុង​កែ​ប្រែ​ ការ​យល់​ឃើញ​នេះ ប្រែ​មក​ជា​ភាព​វិជ្ជមាន​វិញ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​វិស័យ​កីឡា​នេះ​ ។ ឯកឧត្ដម​ ក៏​បាន​បន្ត​ថា​ កីឡា​បង្ហោះ​ម៉ូតូ​ ប្រណាំង​ឡាន គឺ​បង្ហាញ​នៅ​ទេព​កោសល្យ ការ​បង្ហាញ​ថ្វី​ដៃ​ ភាព​ក្លា​ហាន​ ស្វា​ហាប់​ ក្នុង​ការ​បញ្ជា​គ្រឿង​ម៉ា​ស៊ីន​ ​ ។ កត្ដា​ទំាង​នេះ បាន​ប្រែ​ក្លាយ ពី​សង្គម​ស្អប់​ ខ្ពើម​ ទៅ​ជា​មាន​ការ​កោត​សរសើរ​ មក​វិញ​ ។

 

 

​​​​លោក​ សូ សុជាតិ អគ្គ​លេខា​​ធិការ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ បាន​ធ្វើ​ការ​រាយការណ៍​សកម្មភាព​កន្លង​ទៅ​របស់​សហព័ន្ធ​ ក្នុង​អាណត្តិ​ចាស់ ។​ លោក​បាន​បន្ដ​ថា​ ការ​គាំទ្រ​ពី​គណៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ បាន​រៀប​ចំ​នូវ​កម្មវិធី​ប្រណាំង​យានយន្ត និង​ទេសចរណ៍​យានយន្ត ជា​លក្ខណៈ​អន្តរជាតិ​ ដែល​ទទួល​បាន​ជោគ​ជ័យ មាន​ការ​ចូល​រួម​គាំទ្រ​ និង​ទទួល​ស្គាល់​ពី​សំណាក់​មហា​ជន​យ៉ាង​ច្រើន​កុះ​ករ​ ។

 

ចំពោះ​អាណត្តិ​ថ្មី​ខាង​មុខ​នេះ សហព័ន្ធ​យានយន្ត​កម្ពុជា​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ដោយ ដក​លោក អ៊ូ ឡុង (ហិរញ្ញិក) ​និង ធូ កាបូ (សមាជិក) ​ចេញ។ តំឡើង​លោក ហូ សិទ្ធិគុណ ​ជា​អនុប្រធាន ​លោក ទិត វិសិដ្ឋ ​ជា​អគ្គលេខា​ធិការ​រង ​ឯកឧត្តម ​លីវ សុផាណារិទ្ធ ​អគ្គលេខា​ធិការរង ​លោក ខាន់ លីដា ​សមាជិក ​និង​លោក​វេជ្ជបណ្ឌិត សុខ សុមនោ ​ជា​សមាជិក។ ខណៈ​ដែល​ឧកញ៉ា ​ស្រី ចាន់ថន ​ក្លាយ​ជា​ឯក​អគ្គរាជ​ទូត​សុច្ឆន្ទៈ និង​ជា​ទី​ប្រឹក្សា៕

 

 

 

អត្ថបទ៖​ មួន សុគន្ធតារា ​​​

អត្ថបទពេញនិយម