រូបភាព ៩ សន្លឹក​បង្ហាញ​ពីការ​ធ្វើ​ដំណើរ​របស់​ សម្ដេច ហ៊ុន សែន តាម​រថភ្លើង​

  • 2016-04-30 18:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ដំណើរ​តាមរថភ្លើង​​ ដែល​បាន​ចាប់​ផ្ដើម​ពី​ភ្នំពេញ ទៅ​កាន់​ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹកមិញនេះ។

 

រថភ្លើង​ដែល​បាន​រង​ការ​ខ្ចេចខ្ចាំ​ ដោយសារ​សង្គ្រាម​អស់រយៈពេល​ ៤០ ឆ្នាំ​កន្លង​មក​នេះ ឥឡូវ​បាន​ជួសជុល​ឡើង​វិញ ដើម្បី​​លើក​កម្ពស់​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​ ហើយ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ដែក​នេះ ត្រូវ​បាន​ស្វាគមន៍​ពី​បណ្ដាប្រជាជន​ខ្មែរ​ជាច្រើន។

 

ទាក់ទង​ទៅ​នឹង​ការ​ជួសជុល និង ដំណើរការ​រថភ្លើង​ឡើង​វិញ​នេះ សម្ដេចតេជោ ហ៊ុន សែន​ បាន​​ធ្វើដំណើរ​ទៅ​កាន់​​ក្រុង​ព្រះសីហនុ​ តាម​រថភ្លើង ដោយ​សម្ដេច​បាន​បង្ហោះរូបភាព​ជាច្រើន​សន្លឹក​នៅ​លើគណនី ហ្វេសបុក របស់​សម្ដេច​ផ្ទាល់។

 

តោះ! ទស្សនា​ទិដ្ឋភាព​សម្ដេច​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​រថភ្លើង ដែល​សម្ដេច​បាន​បង្ហោះរូបភាព ៩ សន្លឹក​មុន​នេះ៖

 

 

 

 

 

 

 

 

 

 

 

ដោយ៖ វិបុត្រ រូបភាព៖ Page សម្ដេច​តេជោ