Samsung​ ​ចេញ​មុខ​ងារ​ថ្មី​ ​អាច​ជួយ​រក្សា​ជីវិត​ទារក​កើត​មិន​គ្រប់​ខែ​

  • 2016-05-02 17:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទារក​ដែល​កើត​មិន​ត្រឹម​ត្រូវ​តាម​ពេល​វេលា​ ដែល​គេ​ហៅ​មិន​គ្រប់​ខែ​ តែង​តែ​មាន​សុខភាព​មិន​សូវ​ល្អ​ ​ហើយ​ពេល​ខ្លះ​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ជីវិត​ទៀត​​ផង​​។​ ​ដូច​នេះ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ខាង​ ​Samsung​ ​​បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​ ​ដែល​គេ​អះអាង​ថា​វា​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ទារក​ដែល​កើត​មិន​គ្រប់​ខែ​អាច​មាន​សុខភាព​ល្អ​ដូច​ទារក​ដ​ទៃ​។​

 

 

មុខងារ​ថ្មី​នេះ​គឺ​ជា​កម្មវិធី​ ​(App)​ ​​មាន​ឈ្មោះ​ថា​ ​"​ ​Voice of Life​ ​"​ ​ដែល​វា​មាន​តួ​នាទី​កត់​ត្រា​នូវ​ចង្វាក់​បេះ​ដូង​ ​និង​សម្លេង​របស់​ម្ដាយ​ទារក​ដែល​កើត​មិន​គ្រប់​ខែ​ ​រួច​វា​នឹង​បញ្ជូន​ការ​កត់ត្រា​ទាំង​នោះ​ទៅ​កាន់​ឧបករណ៍​បំពង់​សម្លេង​ដែល​គេ​បាន​បំពាក់​ក្នុង​កន្លែង​សម្រាប់​រក្សា​ទារក​ដែល​កើត​​មិន​គ្រប់​ខែ​។​

 

 

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​​ផង​ដែរ​ថា​ ​ទារក​ដែល​កើត​មិន​គ្រប់​ខែ​គឺ​ត្រូវ​ការ​ចាំ​បាច់​បំផុត​នូវ​សម្លេង​របស់​ម្ដាយ​ ​ដែល​វា​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​ទារក​ទាំង​នោះ​អាច​លូត​លាស់​បាន​ត្រឹមត្រូវ​ជា​ធម្មតា​៕​

 

អាន​បន្ត​ ​៖​ ​ម៉ូតូ​កូន​ភ្លោះ PCX ប្រភេទ​អាគុយ​ សាក​ម្ដង​ជិះ​បាន​ ៩០​ គ.ម​

 

​ប្រែ​សម្រួល​ ​៖​ រដ្ឋ​ ​ប្រភព​ ​៖​ ​phonearena​