យល់​ដឹង​ពី​​អាហា​រូបត្ថម្ភត្រឹមត្រូវ​សម្រាប់​អ្នក​កីឡា

  • 2016-05-02 17:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​២៥​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ធ្វើការ​ផ្នែក​អាហារូបត្ថម្ភ​សម្រាប់​អ្នក​ជំនាញ​ និង​អត្តពលិក​អូឡាំពិក​ដូចជា ​កីឡា​លើក​ដុំ​ដែក ទ្រីយ៉ាត្លុង​ ជិះ​កង់ បាល់​ទាត់ និង​អ្នក​កីឡា​បាល់​បោះ​ ជាដើម​។ ខ្ញុំ​បាន​យល់​ដឹង​ជា​ច្រើន​អំពី​ផល​ប្រយោជន៍​ និង​ភាព​ខុសគ្នា​ក្នុង​ការ​ប្រើប្រាស់​អាហារូបត្ថម្ភ ដែល​អាច​ផ្តល់​លទ្ធ​ផល​ល្អ​ប្រសើរ តួយ៉ាង​ដូចជា​ ក្រុម Herbalife Gran Canaria Team ដែល​ជា​ក្រុម​កីឡា​បាល់​បោះ​ជម្រើស​មួយ​ក្នុង​ចំណោម​ក្រុម​ប្រកួត​អេស្ប៉ាញ (Spanish league)​។

 

អាហារូបត្ថម្ភ​ល្អ​ គឺ​ជា​គោលបំណង ​ហើយក៏​ជា​តម្រូវការ​ចាំបាច់​សម្រាប់​អត្តពលិក មនុស្ស​ទូទៅ​មិន​ថា​អ្នក​ជំនាញ​វិជ្ជាជីវៈ​ អ្នក​ចម្បាំង ឬ​មនុស្ស​សាមញ្ញ​នោះ​ទេ​។ គុណប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ទទួល​ទាន​អាហារូបត្ថម្ភ​ល្អ​ទាំង​នោះ បាន​ផ្តល់​នូវ​សុខភាព​ល្អ​ដល់​ពួកគេ​ជា​យូរអង្វែង ហើយ​ជួយ​បង្កើន​គុណភាព​ការងារ​ឲ្យ​កាន់​តែ​ល្អប្រសើរ​ឡើង​។​

 

 

បើ​អ្នក​មាន​បំណង​ចង់​បង្កើន​អាហារូបត្ថម្ភ​សម្រាប់​កីឡា ខ្ញុំ​គិត​ថា អ្នក​គួរ​ចូលរួម​ជាមួយ​សកម្មភាព​អាហារូបត្ថម្ភ​កីឡា​ឲ្យ​បាន​ទៀងទាត់​។ ថាមពល/កាល់ឡូរី​ គឺ​ជា​ធាតុ​សំខាន់​បំផុត​សម្រាប់​អ្នក​កីឡា​។ អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ អ្នក​ត្រូវការ​ថាមពល​ដែល​ទទួល​បាន​ពី​កាបូន​ហ៊ីដ្រាត​ និង​ជា​តិខ្លាញ់​។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​កាបូ​ហ៊ីដ្រាត​ ដូចជា​ដំឡូង​បារាំង ផ្លែឈើ នំប៉័ង​គ្រាប់​ធញ្ញជាតិ​ ប៉ុន្មាន​ម៉ោង​មុន​ធ្វើ​លំហាត់​ប្រាណ ផ្តល់​នូវ​ថាមពល​ដែល​រាង​កាយ​ត្រូវការ​ ហើយ​វា​ជួយ​ជំរុញ​ក្នុង​ការ​ប្រកួត​ប្រជែង​។ ក្រៅ​ពី​ថាមពល​ដែល​រាងកាយ​ត្រូវ​ការ អ្នក​ត្រូវ​ទទួល​ទាន​ប្រូតេអ៊ីន មុន និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ ដោយ​សារ​វា​ផ្តល់​នូវ​សារៈសំខាន់​និង​ជួយ​ទ្រទ្រង់​ដល់​សាច់ដុំ ព្រមទាំង​ជួយ​ជួសជុល​សាច់ដុំ​ដែល​រង​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ហាត់​ប្រាណ​។

 

អត្តពលិក​បុរស-នារី​ជា​ច្រើន​ អាច​នឹង​លំបាក​ក្នុង​ការ​ទទួល​បាន​អាហារូបត្ថម្ភ​ល្អ​ៗ​អំពី​របប​អាហារ​តាម​បែប​ប្រពៃណី ​ដោយសារ​អាហារ​ទាំងនេះ​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចម្អិន ​និង​ទទួល​ទាន​។ ដូច្នេះ ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ឆាប់​រហ័ស​ក្នុង​ការ​ងាក​មក​ទទួល​ទាន​របប​អាហារ​ណា​ដែល​អាច​ផ្តល់​ជាតិ​ប្រូតេអ៊ីន​/​កាបូន​ហ៊ីដ្រាត​សម្បូរ​បែប ដូចជា​អាហារ​ក្រឡុក​ជីវជាតិ​បំប៉ន (Shake)​ ដែល​អាច​ផ្តល់​សារជាតិ​សំខាន់​ដែល​រាងកាយ​ត្រូវ​ការ​ ហើយ​ងាយ​ស្រួល​ទទួល​ទាន​ថែម​ទៀត​ផង​នោះ​ គឺ​ល្អ​ប្រសើរ​បំផុត​។

 

ក្រៅ​ពី​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​សារធាតុ​បំប៉ន​ជាច្រើន​មុខ ទឹក​ក៏​ជា​សារធាតុ​ចម្បង​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ អ្នក​គួរ​ទទួល​​ទាន​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយថ្ងៃ ហើយ​សម្រាប់​អ្នក​ដែល​ធ្វើ​លំហាត់​ប្រាណ គួរ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ដោយសារ​រាងកាយ​អ្នក​បាន​បាត់បង់​ជាតិ​ទឹក​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​។

 

ការ​សិក្សា​ស្រាវជ្រាវ​ បាន​ជួយ​ក្នុង​ការ​ស្វែង​យល់​អំពី​អាហារូបត្ថម្ភ​កីឡា​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​លទ្ធផល​សម្រាប់​អត្តពលិក​ទាំង​អស់​នោះ​។ អ្នក​ខ្លះ​ចូល​ចិត្ត​លែង​កីឡា ប៉ុន្តែ​ពួកគេ​មិន​បាន​យល់​ច្បាស់​ពី​សារៈសំខាន់​របស់​អាហារូបត្ថម្ភ​នោះ​ទេ​។ ប្រការ​នេះ​បណ្តាល​ឲ្យ​មាន​អតុល្យភាព​រវាង​បរិមាណ​កាឡូរី​ដែល​ពួកគេ​ទទួល​ទាន និង​ប្រើប្រាស់​។​ ជា​លទ្ធផល​ពួកគេ​អាច​ប្រឈម​នឹង​ភាព​ធាត់ និង​ជំងឺ​មួយ​ចំនួន​ទៀត​ ដូចជា ​ជំងឺ​សរសៃ​ឈាម​បេះដូង គាំង​បេះដូង​ ជាដើម ហើយ​ជំងឺ​ទាំង​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​កើន​ឡើង​ខ្លាំង​ជាង​គេ​ក្នុង​សតវត្ស​ទី​២១​។

 

បណ្ឌិត Julián Álvarez García

 

អាហារូបត្ថម្ភ​ប្រកប​ដោយ​តុល្យភាព​ដែល​ផលិត​ឡើង​ដោយ​សារធាតុចិញ្ចឹម​ត្រឹមត្រូវ តែ​មាន​កាឡូរី​តិច និង​ជីវិត​រស់​នៅ​សកម្ម អាច​ជួយ​​ឲ្យ​អ្នក​រស់នៅ​យូរ​អង្វែង និង​ប្រកប​ដោយ​សុខភាព​ល្អ​។ បើ​អ្នក​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​ ហើយ​ចង់​សម្រក​ទម្ងន់ អ្នក​ប្រហែល​នឹង​ជ្រើសរើស​លែង​កីឡា​ណា​មួយ​លេង​ជា​ប្រចាំ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អ្នក​ក៏​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ទទួល​ទាន​កាបូន​ហ៊ីដ្រាត ជាតិ​ប្រូតេអ៊ីន​ដែល​មាន​គុណភាព​ខ្ពស់ ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ ពិសេស​បន្ទាប់​ពី​លេង​កីឡា​ ឬ​ធ្វើ​លំហាត់​ប្រាណ​រួច​។ ហើយ​អាហារ​ក្រឡុក (Shake) គឺ​ជា​ជម្រើស​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​ទេ​។

 

​អត្ថបទ​៖ លោក​បណ្ឌិត Julián Álvarez García​ ឯកទេស​ខាង​ឱសថ​ និង​អាហារ​បំប៉ន​សម្រាប់​កីឡា និង​ជា​សមាជិក​ក្រុមប្រឹក្សា​អាហារ​បំប៉ន​ក្រុមហ៊ុន Herbalife