Wenger ​ជូនពរ Arsenal កាន់​តែ​ខ្លាំង ពេល​គ្មាន​រូប​លោក

  • 2016-05-02 18:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ​បាន​និយាយ​ពី​អារម្មណ៍​ពិត​ថា​ចង់​ឲ្យ Arsenal ក្លាយ​ជា​ក្រុម​មួយ​ដែល​កាន់​តែ​ខ្លាំង​នៅ​ថ្ងៃ ដែល​​លោក​ដើរ​​ចេញ​ពី​ក្លឹប។

 

 

ការ​ឆ្លើយ​តប​បែបនេះ​ស្រប​ពេល​តំណែង​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​កើន​កម្ដៅ ដោយសារ​អ្នក​គាំទ្រ​ជា​ច្រើន​តវ៉ា​ទទូច​ឲ្យ​គាត់​ចុះ​ចេញ​បន្ទាប់​ពី​ដឹកនាំ​ក្រុម​ជាង​២០ឆ្នាំ​កន្លង​មក​នេះ។

 

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ការ​ប្រកួត​ជាមួយ Norwich City លោក Wenger បាន​និយាយ​ថា៖ "នៅ​ថ្ងៃ​ចាក​ចេញ ខ្ញុំ​សូម​ជូនពរ​ក្លឹប Arsenal ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​បច្ចុប្បន្ន ហើយ​អាច​ឈ្នះ Champions League និងជើង​ឯក​លីគ​រៀង​រាល់​ឆ្នាំ។ ខ្ញុំ​នឹង​នៅ​តែ​គាំទ្រ Arsenal ហើយ​អង្គុយ​មើល​ពួកគេ​លេង​ពី​កៅអី​អ្នក​គាំទ្រ"។

 

ក្រុម​កាំភ្លើង​ធំ Arsenal ធ្លាប់​ឈ្នះ Premier League ៣​ដង​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​វ័យ ៦៦ឆ្នាំ ប៉ុន្តែ​ពួកគេ​ខកខាន​ឈ្នះ​ពាន​ដដែល​នេះ​តាំង​ពី​ឆ្នាំ ២០០៤​មក។ យ៉ាង​ណា​ក៏​ដោយ​២រដូវកាល​ចុងក្រោយ​នេះ Arsenal បាន​លើក​ពាន FA Cup ២​ដង​ជាប់​ៗ​គ្នា៕

 

 

 

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Goal

អត្ថបទពេញនិយម