វិធី​ស្ទីម​ឲ្យ​ត្រឹមត្រូវ​តាម​ក្បួន ដើម្បី​ស្បែក​មាន​សុខភាព​ល្អ

  • 2016-05-03 13:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ទីម​គឺ​ជា​វិធី​ល្អ​សម្រាប់​ថែ​រក្សា​ស្បែក ព្រោះ​វា​ជួយ​បើក​រន្ធ​ញើស​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ទាំង​ឡាយ​ចេញ​ពី​ខ្លួន​របស់​អ្នក។ ដើម្បី​ឲ្យ​ការ​ស្ទីម​កាន់​​តែ​មាន​ប្រសិទ្ធភាព និង​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ​ផ្សេង​ៗ​ អ្នក​គួរ​ស្វែង​យល់​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

 

 

ចំណុច​ដែល​ត្រូវ​ធ្វើ ១. សំអាត​ខ្លួន និង​មុខ​ឲ្យ​ជ្រះ​ម្សៅ​និង​គ្រឿង​សម្អាង​ផ្សេង​ៗ។ រៀប​ចំ​សក់​​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ការពារ​កុំ​ឲ្យ​ជាតិ​ខ្លាញ់​លើ​សក់ ជ្រាប​ចូល​រន្ធ​ញើស។ ជូត​ខ្លួន​ឲ្យ​ស្ងួត​មុន​ចូល​ស្ទីម ព្រោះ​ថា​បើ​ខ្លួន​អ្នក​សើម វា​ក៏​បង្អាក់​ការ​បែក​ញើស​របស់​អ្នក​ផង​ដែរ។​

 

២. ពេល​ចូល​ស្ទីម​គួរ​រុំ​ខ្លួន​ដោយ​កន្សែង​ពោះ​គោ​​មួយ​បាន​ហើយ ព្រោះ​ការ​ស្លៀក​សំលៀក​បំពាក់​ជិត​ឬ​តឹង នឹង​ធ្វើ​​ឲ្យ​ការ​ស្ទីម​មិន​សូវ​មាន​ប្រសិទ្ធភាព ឬ​ប្រតិកម្ម​ស្បែក។

 

៣. អ្នក​អាច​ស្ទីម​យ៉ាង​យូរ ១៥នាទី​ក្នុង​មួយ​លើក។ កុំ​គិត​ថា​ត្រូវ​ចូល​តែ​ម្ដង​អោយ​ចប់ ត្រូវ​សម្រាក​តាម​សមត្ថភាព​នៃ​រាងកាយ រួច​សឹម​ចូល​ទៀត។

 

៤. ញ៉ាំ​ទឹក​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​​មុន​ចូល​ស្ទីម ដើម្បី​ការពារ​ការ​ខ្វះ​ជាតិ​ទឹក។

 

៥. ពេល​ចេញ​មក​វិញ​ត្រូវ​​ងូត​ទឹក​ត្រជាក់ ដើម្បី​​ឲ្យ​រាងកាយ​ត្រជាក់​វិញ និង​លាង​ជម្រះ​ជាតិ​ពុល​​ដែល​ចេញ​ពី​ខ្លួន​អ្នក​នៅ​ពេល​ស្ទីម។ ស្ទីម​បី​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​​គ្រប់គ្រាន់។

 

ចំណុច​គួរ​ចៀសវាង​

១. លាបLotionដែល​បង្អាក់​ដល់​ការ​បញ្ចេញ​ជាតិ​ពុល​និង​ធ្វើ​អោយ​ប្រតិកម្ម​ជាំ​ស្បែក។

 

២. មិន​សំអាត​ខ្លួន​មុន ​រង់​ចាំ​ស្ទីម​ចប់​ទើប​ងូត​ទឹក ប្រការ​នេះ​អោយ​មេរោគ​អាច​ជ្រៀត​ចូល​ជ្រៅ​ទៅ​ក្នុង​ស្បែក។

 

៣. តស៊ូ​ស្ទីម​ម្ដង​អោយ​បាន​១៥នាទី​ទោះ​ក្ដៅ​ទ្រាំ​មិន​ចង់​បាន។ តាម​ពិត​​អ្នក​អាច​ចេញ​មក​សម្រាក​សិន​ចាំ​ចូល​ទៅ​ម្ដង​ទៀត។

 

៤. ស្ត្រី​មាន​ផ្ទៃ​ពោះ អ្នក​ដែល​មាន​ជំងឺ​ខ្វះ​ឬ​លើស​ឈាម បេះដូង ទឹក​នោម​ផ្អែម និង​ជំងឺ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ចៀសវាង​ការ​ឡើង​កម្ដៅ​ក្នុង​ខ្លួន មិន​ត្រូវ​ប្រើប្រាស់​បន្ទប់​ស្ទីម​ឡើយ ៕

 

ចុចអាន៖គេង​ស្លៀក​ខោ​ក្នុង​រឹបៗ​ពេល​យប់​​​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​

ចុចអាន៖វិធី​​​​​កម្ចាត់​​ស្នាម​ជាំខ្មៅ​ដោយ​​កម្ដៅ​ថ្ងៃ​​លើ​ស្បែក​

 

ប្រភព៖ livestrong