ស្ពាន​​កញ្ចក់​​គួរ​​ឲ្យ​ខ្លាច​​​ទើប​បើក​​លើ​​កំពូល​​ភ្នំ​​ នៅ​​ប៉េកាំង​

  • 2016-05-03 15:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ស្ពាន​កញ្ចក់​​​​ធ្វើ​​ឲ្យ​​បណ្ដា​អ្នក​ទេសចរ​​ភ័យ​​បុក​ពោះ​ ​​​​បាន​​​​បើក​​ដំណើរ​​ការ​​​ហើយ​​នៅ​ជិត​ទីក្រុង​​ប៉េកាំង​ ​ប្រទេស​ចិន ​​​សម្រាប់​​​​​​បម្រើ​ដល់​​ភ្ញៀវ​​ណា​​​​ចង់​មើល​​​ទេសភាព​​ពី​កំពូល​​ភ្នំ​​​។

 

 

​​​​មាន​​គ្រោង​​ឆ្អឹង​​ជា​ដែក​​ ​បាត​កញ្ចក់​​​ ​ស្ពាន​​​រាង​រង្វង់​នេះ​​ ស្ថិត​​នៅ​កម្ពស់​ ៣៩៦ម៉ែត្រ​ ​​និង​​នៅ​តំបន់​ព្រៃ​ Jingdong Stone Forest Gorge ។ ស្ពាន​​​នេះ​​ត្រូវ​​បាន​គេ​អះអាង​​​​​ជា​ស្ពាន​​បាត​កញ្ចក់​ធំ​ជាង​គេ​បំផុត​​ក្នុង​លោក ​​​ដែល​បាន​លយ​ចេញ​​​​ប្រវែង​ជាង​ ៣២​ម៉ែត្រ​ ពី​គែម​​ចំណោទ​ថ្ម។ ​​បើ​ប្រៀប​ធៀប​​នឹង​​​ស្ពាន​កញ្ចក់​​​ Grand Canyon នៅ​អាមេរិក​​​វិញ​ គឺ​វែង​ជាង​​ ៣៧ម៉ែត្រ​។​

 

ស្ពាន​​​​​​​ខាង​លើ​​ត្រូវ​បាន​​បើក​​បម្រើ​​សាធារណជន​​លើក​​ដំបូង​​នៅ​​ថ្ងៃ​​អាទិត្យ​​​កន្លង​ទៅ ដោយ​​មាន​អ្នក​ទេសចរ​​​​ជា​ច្រើន​​ហ៊ាន​ដើរ​ ហ៊ាន​​មើល​ចុះ​ក្រោម និង​​ថត​​ Selfie លើ​កញ្ចក់​ដ៏ខ្ពស់​។ ​​​ស្ពាន​​កញ្ចក់​​​​​ទាំង​មូល​​​​​​​​ត្រូវ​គេ​ចាត់​ទុក​​​ធំ​ជាង​គេ​បំផុត​​​​ក្នុង​​លោក​ ព្រោះ​​​វា​មាន​ទំហំ​ ៤១៤​ម៉ែត្រ​ការ៉េ។

 

Jingdong Stone Forest Gorge ​​ជា​កន្លែង​ទេសចរណ៍​​ដ៏​ពេញ​និយម​មួយ​ ដែល​មាន​ចម្ងាយ​​ប្រមាណ ៦៩​គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពី​ទីក្រុង​ប៉េកាំង៕

 

 

 

 

 

 

ចុចអាន ៖ ស្ពាន​កញ្ចក់​ឆ្លង​ជ្រោះ​​កម្ពស់១៨០ម៉ែត្រ ដាក់​ឲ្យ​ដំណើរ​ការ​ហើយ

ចុចអាន៖ ស្ពាន​កញ្ចក់​វែង​ជាង​គេ ​​និង​ខ្ពស់​ជាង​គេក្នុងលោក​ជិត​រួច​រាល់ហើយ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖​​​​​​​​​​​ Daily Mail ​​​​​​​​​​