បេប៊ី គ្រប់​១៩ឆ្នាំ​យប់មិញ ឡើង​​ថ្លៃ​ខ្លួន

  • 2016-05-03 17:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី បាន​ធ្វើ​ខួប​​គម្រប់១៩ឆ្នាំ​​កាល​យប់​មិញ ដោយ​​ក្នុង​ពិធី​ខួប​នេះ ​នាង​បាន​​ប្រាប់​ថា តម្លៃ​ខ្លួន​​លើ​​ការងារ​សិល្បៈ​​បាន​​​​​ផ្ដើម​ឡើង​ខ្លាំង​គួរសម បើ​ប្រៀបធៀប​​កាល​ដែល​ខ្លួន​​​ចូល​សិល្បៈ​ដំបូង។

 

 

ការ​ឡើង​នេះ​ គឺ​ឡើង​រហូត ដល់​ទៅ​គុណ​នឹង៣ ទៅ៤ ដង​ឯណោះ ប៉ុន្តែ បេប៊ី មិន​បាន​បញ្ចេញ​តម្លៃ​ខ្លួន​ពិត​ដែល​​នាង ទទួល​បាន​ពី​ការ​ថត​ម្ដង​ឡើយ។ "លូវ​ហ្នឹង​ការងារ​ច្រើន តម្លៃ​ខ្លួន​ ក៏​តាម​នោះ​​ដែរ អាច​ឡើង៣ ទៅ៤ ដង​អី​ដែរ បើ​ប្រៀប​ធៀប​ការ​ចូល​សិល្បៈ​ដំបូង"។ បេប៊ី​លើក​​ឡើង។

 

ជុំ រចនាពេជ្រ ហៅ បេប៊ី បាន​ចូល​សិល្បៈ ក្នុង​អំឡុង​ចុង​ឆ្នាំ២០១៣ តាម​រយៈ​ការ​សម្ដែង និង ដើរ​​ម៉ូដ​ជា​ដើម។ ទន្ទឹង​នឹង​នោះ តារា​ស្រី​វ័យ១៩ឆ្នាំ​ម្នាក់​នេះ ក៏​មាន​ទេពកោសល្យ​ផ្នែក​ចម្រៀង​ផង​ដែរ ជា​រឿយៗ​នាង​តែង​​​មាន​មុខ​ច្រៀង​​នៅ​តាម​កញ្ចក់​​ទូរទស្សន៍​​ ក៏​ដូច​ជា​នៅ​តាម​ការ​ប្រគំតន្ត្រី​​តាម​បណ្ដា​ខេត្ត​ជា​ដើម។ ចំពោះ​ការ​សម្ដែង​ភាពយន្ត បេប៊ី ​សម្ដែង​រឿង​ភាគ និង​​ច្រៀង​ឲ្យ​ផលិតកម្ម​មហា​ហង្ស ដូច​ជា​រឿង “ឱ!កូនសំលាញ់” រឿង “ទឹកចិត្តប្រពន្ធ” និង រឿង​មួយ​ចំនួន​ទៀត។

 

 

កញ្ញា បេប៊ី បាន​លើ​កឡើង​ថា បច្ចុប្បន្ន​មាន​អ្នក​ដឹក​នាំ​សម្ដែង​ទាក់​ទង​មក​​ច្រើន ដើម្បី​​ថត​រឿង ​ក៏​ដូច​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ដើម ប៉ុន្តែ​ការងារ​មួយ​ចំនួន​នាង​​ត្រូវ​បង្ខំ​ចិត្ត​បដិសេធន៍​ចោល ដោយសារតែ​តម្លៃ​មិន​ត្រូវ​​គ្នា និង​​មិន​មាន​ពេល​គ្រប់​គ្រាន់ ព្រោះ​រាល់​ថ្ងៃ​នាង​ជាប់​បន្ត​ការ​សិក្សា​បន្ថែម​ឡើង លើ​ជំនាញ​ភាសា​អង់គ្លេស។

 

ងាក​មក​ពិធី​ខួប​កំណើត​យប់​មិញ​វិញ បេប៊ី បាន​ប្រាប់​ថា បាន​ធ្វើ​ទ្រង់ទ្រាយ​តូច​ជាង​ឆ្នាំ​​កន្លង​ទៅ ត្បិត​អី​មិន​បាន​ព្រាង​ទុក។ ភ្ញៀវ​ដែល​នាង​បាន អញ្ជើញ​ប្រហែល​ជា​១០០នាក់ ក្នុង​នោះ​អ្នក​សិល្បៈ​ប្រហែល​ជា​៥០%៕

 

 

 

 

 

អត្ថបទ៖ ខុត សីហា ​