បុរស​សង្ហា មុំ សុធារ៉ា បង្ហើប​អាថ៌កំបាំង​ងាយ​ៗ​ធ្វើឲ្យ​ស្បែក​ស្អាត

  • 2016-05-04 17:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ចូល​សម្ដែង​បាន​មួយ​រយៈ និង​ក្ដោប​បាន​តំណែង​តួឯក​បន្ត​បន្ទាប់ មុំ សុធារ៉ា ត្រូវ​បាន​ទស្សនិកជន​​​ចាប់អារម្មណ៍​នឹង​រូបរាង​ស្រស់​សង្ហា និង​ពណ៌​សម្បុរ​ស្បែក​របស់​លោក​ថា​ស្អាត​ដូច​មនុស្ស​ស្រី។ ព្រម​ជាមួយ​គ្នា​នោះ​ដែរ​សាមី​ខ្លួន​បាន​បង្ហើប​ថា​លោក​មាន​អាថ៌កំបាំង​តិចតួច​ដែល​ធ្វើឲ្យ​ស្បែក​ស្អាត​បាន​នោះ​គឺ​ឧស្សាហ៍​ហាត់ប្រាណ។

 

 

ថ្ងៃនេះ ​និស្សិត​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ខាង​ផ្នែក​គ្រប់​គ្រង​រូប​នោះ​បាន​ប្រាប់ Sabay ពី​អាថ៌កំបាំង​ងាយ​ៗ​​​ទាំង​នោះ​ដែល​ធ្វើឲ្យ​លោក​ថែរក្សា​ស្បែក​ឲ្យ​នៅតែ​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន​គឺ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ។ ​ជា​រៀងរាល់​ថ្ងៃ​លោក​តែង​ហាត់ប្រាណ​យ៉ាង​តិច​ឲ្យ​បាន​១ម៉ោង និង​ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ជាពិសេស​ គឺ​ផ្លែឈើ​គ្រប់​ប្រភេទ​ព្រោះ​សម្បូរ​ទៅ​ដោយ​សារជាតិ​វីតាមីន​គ្រប់​ប្រភេទ​ដែល​ជួយ​ទ្រទ្រង់​សុខភាព និង​សម្រស់។

 

“ចំពោះ​បង​ ជា​ធម្មតា​បង​ហាត់ប្រាណ​លើក​អាល់ទែ ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​មាន​រាង​ស្អាត និង​បែក​ញើស​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ ចំណែក​ផ្លែឈើ​វិញ​ គឺ​ខ្ញុំ​ញ៉ាំ​គ្រប់​ប្រភេទ តែ​ប៉ម ចេក និង​ល្ហុង​ជា​ផ្លែឈើ​ដែល​ញ៉ាំ​រាល់​ថ្ងៃ។ ទាំងអស់​នេះ​ជា​វិធី​ងាយ​ៗ​ដែល​បុរស​គ្រប់​រូប​អាច​ធ្វើ​បាន​ដែរ​”។

 

 

ជាចុងក្រោយ ធារ៉ា ក៏​បាន​ប្រាប់​ពី​ការ​ការពារ​ស្បែក​មុខ និង​ខ្លួន​ថា​ មុន​ចេញ​ទៅ​ក្រៅ​ គឺ​បាន​លាប​ឡេ​ការពារ ហើយ​ពេល​ត្រលប់​មក​វិញ​លោក​មិន​ទាន់​លុបលាង​មុខ​ភ្លាមៗ​ទេ រង់ចាំ​ឲ្យ​ស្បែក​ត្រជាក់​ស៊ុំា​​នឹង​បរិយាកាស​ក្នុង​ផ្ទះ​សិន ​ចាំ​លាង​សម្អាត​ជាមួយ​ហ្វូម​លាង​មុខ ហើយ​ពេល​យប់​លោក​នឹង​​លាប​ជា​ប្រភេទ​ឡេ​ផ្ដល់​សំណើម​ផ្សេង​ទៀត៕

 

អត្ថបទ៖ទ្រី រ៉ាវី