ជួល​ដាច់សណ្ឋាគារ​៥០​បន្ទប់​ ​សង្ឃឹម​ថា​​បាន​ជួប Song Joong Ki

  • 2016-05-04 16:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ផ្កាប់​មុខ​មួយ​រូប​របស់​តារា​សម្ដែង​កូរ៉េ Song Joong Ki នៅ​ក្នុង​ខេត្ត Xiamen ប្រទេស​ចិន​បាន​​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ភ្ញាក់​ផ្អើល​នៅ​ពេល​ហ៊ាន​ប៉ាវ​ដាច់​សណ្ឋាគារ​មួយ​ទាំង​មូល​ដោយ​សង្ឃឹម​ថា​នឹង​អាច​មាន​ឱកាស​ជួប​នឹង idol របស់​ខ្លួន។

 

 

គេ​មិន​អាច​បដិសេធ​ទេ​ថា រឿង​ភាគ​កូរ៉េ "Descendants of the Sun” បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង Song Joong Ki ល្បី​ខ្ទរខ្ទារ​សព្វ​អាស៊ី​ជា​ពិសេស​គឺ​នៅ​ចិន​តែ​ម្ដង។ បណ្ដាញ​ព័ត៌មាន​​ចិន​បាន​រាយការណ៍​ថា ក្នុង​ខែ​ឧសភា​នេះ Song Joong Ki នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រី​ជ្រួល​ច្របល់​មិន​ស្ទើរ។

 

ខណៈ​កំពុង​ធ្វើ​ការ​នៅ​លើ​អ៊ីនធឺណិត នារី​ចិន​មួយ​រូប​ឈ្មោះ Ly Wu បាន​​ឃើញ​ពាណិជ្ជកម្ម​មួយ​​ដោយ​ចៃដន្យ ថា៖ "កក់​បន្ទប់​សណ្ឋាគារ​អនឡាញ មាន​ឱកាស​ឈ្នះ​សំបុត្រ fan meeting របស់ Song Joong Ki”។ មិន​ខ្ចី​គិត​យូរ នារី​វ័យ​ក្មេង​រូប​នេះ​បាន​យក​ប្រាក់​សន្សំ​របស់​ខ្លួន​ជា​យូរ​មក​ហើយ​នោះ មក​កក់​៥០​បន្ទប់​ដែល​មាន​ន័យ​ថា​នាង​បាន​ម៉ៅ​ដាច់​សណ្ឋាគារ​នោះ​ទាំង​មូល ដោយ​សង្ឃឹម​ថា​នាង​នឹង​មាន​សំណាង​បាន​ជួប idol របស់​ខ្លួន។ Ly Wu បាន​សម្ដែង​ការ​ត្រេកអរ​ថា​នាង​ពិត​ជា​អន្ទះសា​ចង់​ជួប Song Joong Ki ខ្លាំង​ណាស់​ហើយ​ក៏​មិន​ស្ដាយ​នូវ​​អ្វី​ដែល​ខ្លួន​បាន​ចំណាយ​នោះ​ដែរ៕​

 

 

 

ចុចអាន៖ធ្លាយ​តម្លៃ​ផ្ទះ Song Joong Ki រស់​នៅ​សព្វថ្ងៃ​ខ្ទង់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទពេញនិយម