​ប៉ូលិស​ស្រី​អាល្លឺម៉ង់​​​​​ល្បី​​ក្នុង​ Instagram ​​រហូត​​​អ្នក​គាំ​ទ្រ​ចង់​ឲ្យ​ផាក​ពិន័យ​

  • 2016-05-04 18:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ប៉ូលិស​​​​​​​នារី​ជាន់​ខ្ពស់​​មក​ពី​​អាល្លឺម៉ង់​ម្នាក់ កំពុង​ធ្វើ​​ឲ្យ​​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍​ជា​ខ្លាំង​តាម​​​​​រយៈ​​រូប​ភាព​របស់​នាង​បង្ហោះ​លើ​ Instagram។

 

ប៉ូលិស​ស្រីឈ្មោះ Adrienne Kolesza មក​ទល់​ពេល​នេះ​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ប្រមាណ​ ៩៥០០០​នាក់​ហើយ​​។ ​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​​ចូល​ចិត្ត​ឃើញ​​រូប​ភាព​ដែល​​នាង​បាន​បង្ហោះ​នៅ​​កន្លែង​ហាត់​ប្រាណ ហើយ​​អ្នក​គាំ​ទ្រ​ខ្លះ​ទៀត​ជា​ពិសេស​បុរស​ៗ​​​បាន​​បញ្ចេញ​មតិ​យោបល់​​​ផ្ទាល់​ខ្លួន​ថា ចង់​ឲ្យ​​​ប៉ូលិស​ស្រី​​ស្រស់​ស្អាត​​​ផាក​ពិន័យ​ពួក​គេ​ទៀត​ផង​។ ចំពោះ Adrienneផ្ទាល់បានឲ្យដឹងថា នាង​តែងបង្ហោះរូបខ្លួនឯង ហើយ មាន អ្នកគាំទ្រជាហូរហែរប៉ុន្តែពុំដែលមានបញ្ហាអ្វីមួយ ជាការរំខានប៉ះពាល់ដល់​ការងារ និង​​​​​​​​​​​​​ចៅហ្វាយនាយថ្នាក់លើរបស់នាងទេ៕

 

ចុចអាន៖ ឆ្កែ​ប៉ូលិស​ស្លាប់ ទទួល​ការ​គោរព​​ដូច​មនុស្ស ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ nextshark

​​​​​​​​​​​​​​

អត្ថបទពេញនិយម