តារា​ចម្រៀង​​ល្បី៧​រូប​​ ​ធ្លាប់​ជាប់​បម្រាម​មិន​ឲ្យ​ចូល​ប្រទេស​​មួយ​ចំនួន

  • 2016-05-04 20:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ទាំងអស់សុទ្ធ​តែ​មាន​ច្បាប់​រៀង​ៗ​​ខ្លួន​​ដូច​ពាក្យ​ចាស់​ថា​ "ប្រទេស​មាន​ច្បាប់​គ្រួសារ​មាន​វិន័យ"។ ពួក​គេ​​អាច​មិន​ឲ្យ​ជន​ណា​ម្នាក់​ចូល​ប្រទេស​របស់​ខ្លួន​ ប្រសិន​ជន​នោះ​ធ្វើ​ខុស​ក្នុង​ប្រទេស​របស់​ពួក​គេ។ ជាក់​ស្ដែង​គេហទំព័រ thecoverageបាន​បង្ហាញ​ឈ្មោះ​តារា​ចម្រៀង​៧​រូប ដែល​ជាប់​បម្រាម​មិន​ឲ្យ​ចូល​ប្រទេស​មួយ​ចំនួន​ ដោយ​សារ​ប្រព្រឹត្តិ​ផ្ទុយ​នឹង​ច្បាប់៕

 

១. Snoop Dogg

 

តារា​រ៉េប Snoop Dogg ត្រូវ​បាន​គេហាម​​មិន​ឲ្យ​ចូល​​ដី​ប្រទេស​ន័រវែស​២​ឆ្នាំ ដោយ​សារ​​ប៉ូលិស​ឆែកឆេរ​ឃើញ​អាភៀន​នៅ​ប្រលានយន្តហោះ។

 

២. Paris Hilton

 

ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​ដូច​គ្នា​​របស់​តារា​ចម្រៀង​និង​សម្ដែង Paris Hilton នៅ​ Las Vegas ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ទៅ​ប្រទេស​ជប៉ុន។

 

៣. Chris Brown

 

​​​​បន្ទាប់​ពី​​ធ្លាយ​រឿង​វាយ​អតីត​មិត្ត​ស្រី Rihanna តារា​ចម្រៀង Chris Brown ចង់​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ប៉ុន្តែ​ត្រូវ​បាន​លុបចោល​វិញ ដោយ​សារ​​ចក្រភព​អង់គ្លេស​បដិសេធ​មិន​ឲ្យ​គេ​ចូល។​

 

៤. Lady Gaga

 

​​Lady Gaga មិន​អាច​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន ដោយ​សារ​បទ​ “Poker Face” របស់​នាង​​សិចស៊ី​ខ្លាំង​ពេក។

 

៥. Jay Z

 

ប្រទេស​ចិន​បាន​ដាក់​បម្រាម​លើ​តារា​ចម្រៀង​រ៉េប Jay Z ដោយ​សារ​បញ្ហា​មិន​ល្អ​មួយ​ចំនួន។

 

៦. Beyonce

 

ថ្នាក់​ដឹកនាំ​សាសនា​មូស្លីម យល់​ថា​ការ​សម្ដែង​របស់ Beyonce សិចស៊ី​ខ្លាំង​ពេក ប៉ះពាល់​ដល់​ប្រជាជន​ទូទៅ ដូច្នេះ​នាង​បាន​​លុប​ការ​ប្រគំតន្ត្រី​ចោល​កាល​ឆ្នាំ​២០០៩។

 

៧.Miley Cyrus

 

ប្រទេស​ចិន​មិន​អនុញ្ញាត​ឲ្យ Miley Cyrus ចូល​ប្រទេស​ឡើយ​ដោយ​សារ នាង​ធ្លាប់​បង្ហោះ​រូប​មើល​ងាយ​ដល់​បុរស​អាស៊ី៕

 

ចុចអាន៖តារា​ម៉ូដែល​អង់គ្លេស​ ឡើង​គីឡូ​មើល​លែង​ស្គាល់​ ក្រោយ​បែក​ពី​មិត្ត​ប្រុស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ thecoverage