Real Madrid ឬ Man City ទៅជួប Atl Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ?

  • 2016-05-04 21:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Santiago Bernabeu ទទួលភ្ញៀវក្រុម​អង់គ្លេស Manchester Cityក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ជើង​ទី​២ នៅយប់នេះ ​វេលា​ម៉ោង​០១:៤៥​នាទី។

 

 

 

 

នៅ​ទឹកដី​អង់គ្លេស​កាល​ជើង​ទី​១ ទាំង Manchester City និង Real Madrid សុទ្ធ​តែ​មិន​អាច​ទម្លាយ​សំណាញ់ទី​គ្នា​បាន​ ពោល​បាន​ត្រឹម​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ ដូច្នេះ​យប់​នេះ​ ចាំ​មើល​ថា​តើ​ក្រុម​ណា​អាច​យក​ឈ្នះ ហើយ ឡើង​ វគ្គ​ផ្ដាច់ព្រ័ត្រ?

 

សំដី​អ្នក​ចាត់​ការ៖

 

 

 

Zinédine Zidane អ្នកចាត់ការ ៖ "ការ​ប្រកួត​យប់​នេះ​នឹង​តានតឹងព្រោះ​វា​ជា​ប្រកួត​កាត់​សេចក្ដី​ដើម្បី​រក ក្រុម​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ។ គូ​ប្រជែង​យើង​មាន​កីឡាករ​ល្អៗ​ពិសេស​ខ្សែ​ប្រយុទ្ធ យើង​នឹង​លេង​ដោយ​ប្រុង ប្រយ័ត្ន​បំផុត។"

 

 

 

 

Manuel Pellegrini អ្នកចាត់ការ ៖ "គោលដៅ​របស់​ក្រុម​គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​យើង​មិន​ធ្លាប់​ទៅ​ដល់​កាល​ពី មុន​។ ពួក​យើង​មាន​ជំនឿ​ចិត្ត​លើ​សមត្ថភាព ហើយ​រំពឹង​ថា​នឹង​អាច​ធ្វើ​បាន​នៅ​ទឹកដី Santiago Bernabéu។ ខ្ញុំ​ធ្លាប់​មាន​អនុស្សាវរីយ៍​ល្អ​នៅ​ទីនេះ ( Santiago Bernabéu)។ អ្នកគាំទ្រ​នឹង​ដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ​ខ្លាំង ប៉ុន្តែ​យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ជ័យជម្នះ។"

 

 

ជើង​កីឡាករ៖

 

 

 

ម្ចាស់ផ្ទះ Real Madrid មាន​កីឡាករ​២​រូប​កំពុង​រង​របួស​ដូចជា​ខ្សែប្រយុទ្ធ Benzema (របួស​សរសៃ​ពួរ) Casemiro (របួស​ត្រគាក)។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Navas; Carvajal, Ramos, Pepe, Marcelo; Modrić, Kroos, Isco; Bale, Jesé, Ronaldo៕

 

 

 

 

រី​ឯ​ក្រុម​ភ្ញៀវ Manchester City វិញ​​របួស​កីឡាករ​២​រូប​ដែរ មាន Silva (របួស​សរសៃ​ពួរ) និង Zabaleta (របួស​កំភួនជើង)។ ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Hart; Sagna, Otamendi, Kompany, Clichy; Fernando, Fernandinho; Navas, Touré, De Bruyne; Agüero ។

 

 

ប្រវត្តិ​ជួប​គ្នា៖

 

 

មុន​ស្មើ​គ្នា ០-០ កាល​ពី​សប្ដាហ៍​មុន ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ២​ដង​នៅ Champions League រដូវ​កាល ២០១២​ - ១៣ ដែល​កាលណោះ​ជើង​ទី​មួយ​នៅ​ទឹកដី Man City គឺ​ស្មើ​គ្នា ១-១ ហើយ​ជើង​ទី​២ ក្រុម​Real Madrid បាន​យក​ឈ្នះ ៣-២។

 

 

ព្យាករណ៍​គូ​នេះ​គឺ៖ Real Madrid ១-១ Manchester City, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ UEFA