សហគ្រិន​ទូទាំង​ប្រទេស​គ្រោង​ជួប​គ្នា ​ដំណោះ​ស្រាយ​​បញ្ហា​​សង្គម និង​បរិស្ថាន

  • 2016-05-05 17:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​៦-១០ ខែ​មិថុនា ​ខាង​មុខ​នេះ សហគ្រិន​ដែល​ចង់​ជោគជ័យ នឹង​មក​ពី​គ្រប់​ទិសទី​ក្នុង​កម្ពុជា ដើម្បី​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ។

 

Cambodia Business Model Validation Lab គឺ​ជា​កម្មវិធី​ដែល​នឹង​ប្រព្រឹត្តិ​ឡើង​រយៈពេល​៥​ថ្ងៃ ដើម្បី​ជួយ​ពន្លឿន​ទៅ​ដល់​ដំណាក់កាល​ដំបូង ឬ​គំនិត​ដំបូង​។ កម្ពុជា​មាន​មូលដ្ឋាន​សហគ្រិន ដែល​អាច​ដោះ​ស្រាយ​បញ្ហា​សង្គម និង​បរិស្ថាន​បាន​។ កម្មវិធី​នេះ​រៀបចំ​ឡើង​ ដើម្បី​រួម​ចំណែក​ជួយ​សហគ្រិន​ទាំង​នេះ ​បង្កើត និង​ធ្វើ​សុពលកម្ម​នៃ​ការ​សន្មត​ជា​មូលដ្ឋាន​ចំពោះ​មុខ​ជំនួញ​របស់​ពួកគាត់​។

 

 

កញ្ញា មេឡានី ម៉ូហ្សាត សហស្ថានិក Unreasonable Lab Cambodia បាន​ប្រាប់​ឲ្យ​ដឹង​ថា "​កត្តា​ដែល​សំខាន់​បំផុត​ក្នង​ការ​ចាប់​ផ្តើម​កម្មវិធី​នេះ គឺ​អ្នក​ចូលរួម​ទាំងអស់​នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​ដែល​កម្ពុជា​កំពុងតែ​ជួប​ប្រទះ​យ៉ាង​ធ្ងន់ធ្ងរ​"។

 

ស្ថាបនិក My Dream Home លោក ខុង ងី ហាវ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា "ការ​ចាប់​ផ្តើម​កម្មវិធី​ដ៏​សំខាន់​មួយ​នេះ​នៅ​កម្ពុជា នឹង​លេច​ចេញ​ជា​រូបរាង​នា​ពេល​នេះ។ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​សហគ្រិន​ដែល​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ផ្សេងៗ ​ដូចជា ​រូប​ខ្ញុំ​ជាដើម ក្នុង​ការ​ជួយ​ទៅ​ដល់​សហគ្រាស​ដែល​ទើប​តែ​នឹង​បង្កើត​ឡើង ដោយ​ពួក​គាត់​អាច​រួម​ចំណែក​ផ្លាស់​ប្តូរ​អនាគត​របស់​ប្រទេស​ជាតិ​បាន​។ នេះ​ជា​គោលបំណង ក៏​ដូចជា​បេសកកម្ម​របស់​ពួក​យើង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាង​មុខ"។

 

 

អ្នក​ចូលរួម​នឹង​ទទួល​បាន​ការ​ធ្វើ​តេស្ត​ ដើម្បី​សន្មត​អំពី​កតា្ត​សំខាន់ៗ​ក្នុង​មុខ​ជំនួញ​របស់​ពួកគាត់ ការ​ណែនាំ​ចង្អុល​បង្ហាញ​ពី​សំណាក់​អ្នកណែនាំ​ក្នុង​ស្រុក​១៥​រូប ការ​ពិភាក្សា​ជាមួយ​អតិថិជន ការ​បង្កើត​គំរូ​ និង​ការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​នានា​។

 

ដើម្បី​ចូលរួម​ជា​អ្នកណែនាំ និង​អ្នក​ផ្តល់​ហិរញ្ញប្បទាន សូម​ផ្ញើ​អ៊ីមែល​ទៅ​កាន់ Alberto Cremonesi : alberto.cremonesi@impacthub.net ។ ដើម្បី​ចូលរួម​ក្នុង​នាម​ជា​សហគ្រិន​ សូម​ចុច​ត្រង់​នេះ ដើម្បី​ចុះ​ឈ្មោះ​ មុន​​ថ្ងៃ​ទី​២០ ខែ​ឧសភា៕

 

 

 

អត្ថបទ៖ ដៃគូ​សហការ