ភោជនីយដ្ឋាន​​ស្រាត​​​​ត្រៀម​បើក​​នៅ​ទីក្រុង​ឡុង​ដ៏ ​​​ភ្ញៀវ​កក់​​​មុន​ជាង​៣​ម៉ឺន​​នាក់​​​

  • 2016-05-05 21:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ភោជនីយដ្ឋាន​​​អាក្រាត​កាយ​ឈ្មោះ​​​ Bunyadi គ្រោង​បើក​​​ដំបូង​គេ​នៅ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​​​​​​​ នៅ​ប៉ុន្មាន​ខែ​ក្រោយ​ ​ដោយ​មាន​អ្នក​ចុះ​​ឈ្មោះ​ទិញ​សំបុត្រ​​ជាង ៣,៣​​ម៉ឺន​នាក់​​រួច​ហើយ ​គិត​មក​ត្រឹម​ពេល​នេះ។

 

​​ ​​ភោជនីយដ្ឋាន​​ចម្លែក​​​​​​​​ដែល​​តម្រូវ​​ឲ្យ​ភ្ញៀវ​​​ដោះ​សំលៀក​បំពាក់​ចេញ​ ​ពេល​ចូល​ទទួល​ទាន​អាហារ​​នេះ​ ​នឹង​បើក​នៅ​ខែ​មិថុនា​ ​ចំកណ្ដាល​ទីក្រុង។​​ ទោះ​បី​ជា​​មាន​ចំនួន​ភ្ញៀវ​​រាប់​ម៉ឺន​​នាក់​​ដាក់ពាក្យ​ក្ដី​ ​ប៉ុន្តែ​​​ភោជនីយដ្ឋាន​​នឹង​ជ្រើស​​​​ឲ្យ​ចូល​ម្ដង​​តែ​ ៤២​នាក់​ប៉ុណ្ណោះ​ទាំង​ស្រី ទាំង​ប្រុស​។

 

​​​​ភ្ញៀវ​​ម្នាក់​​ត្រូវ​​ចំណាយ​​ ៩៥​ដុល្លារ​ ​សម្រាប់​ទទួល​ទាន​​អាហារ​​​​ថ្ងៃ​ត្រង់​ ឬ​​ពេល​ល្ងាច​ និង​​ភេសជ្ជៈ តែ​​ក៏​មាន​ជម្រើស​​​​សម្រាប់​ភ្ញៀវ​​​ចង់​អង្គុយ​​កន្លែង​​​ធម្មតា ឬ​​​កន្លែង​​​អាក្រាត​កាយដែរ​ ដោយ​​មាន​បុគ្គលិក​​​​​​អាក្រាត​កាយ​ពាក់​កណ្ដាល​ខ្លួន​ រង់​ចាំ​ទទួល​ភ្ញៀវ ​​។

 

លក្ខខណ្ឌ​​មួយ​ទៀត​ ​​ភ្ញៀវ​ទាំង​អស់​​មិន​​អនុញ្ញាត​​ឲ្យ​ថត Selfie ឬយក​​​​​ឧបករណ៍​​អេឡិចត្រូនិក​ចូល​​ភោជនីយដ្ឋាន​​ក្រោម​ភ្លើង​ទៀន​នេះ​ទេ។ ​ដើម្បី​បង្កើត​​បរិយាកាស​​​តាម​​បែប​ធម្មជាតិ​សុទ្ធសាធ ​​​ទាំង​​​ភោជនីយដ្ឋាន​ និង​​ចង្ក្រាន​បាយ​​​ នឹង​​មិន​​ប្រើ​​​​ភ្លើង​អគ្គិសនី ​ឬ​ហ្គាស​​ចម្អិន​អាហារ​ឡើយ​៕

 

 

 

 

 

 

 

ចុចអាន៖ ភោជនីយដ្ឋាន​មួយ​យក​ស្រី​ស្អាតៗ​ស្លៀក​ឈុត​ប៊ីគីនី​រត់​តុ

ចុចអាន៖ ហ៊ាន​ចូល​ភោជនីយដ្ឋាន​​​លើ​អាកាស​​​​​នេះ​អត់?

ចុចអាន៖ ភោជនីយដ្ឋាន​បណ្ដែត​ទឹក​នៅ​ចិន​ពិត​ជា​រ៉ូមែនទិក​មិន​ធម្មតា

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ CNN