Toni Kroos ថា​ Real ​មាន​កីឡាករ​ខ្លាំងៗ​ជាង Atletico

  • 2016-05-06 13:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Toni Kroos របស់​ក្រុម​ Real Madrid ​យល់​ថា ​ក្រុម​ស្ដេច​ស​របស់​ខ្លួន​ ​មាន​កីឡាករ​ខ្លាំងៗ ​និង​មាន​គុណភាព​​ជាង​ក្រុម​​គូ​ប្រជែង​ក្នុង​ទីក្រុង​ Atletico Madrid។

 

 

​ក្រោយ​ Real ទម្លាក់​ក្រុម​ Manchester City ចេញ​ពី​ UEFA Champions League ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​ថ្ងៃ​ពុធ ​និង​ត្រូវ​ឡើង​ទៅ​ប៉ះ​ Atletico​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រួច​មក​​​ កីឡាករ​​វ័យ​​២៦​ឆ្នាំ​រូប​នេះ បាន​​ប្រាប់​ដល់​ Goal ​​ថា៖ "Real Madrid មាន​កីឡាករ​​​ខ្លាំងៗ​​ និង​មាន​គុណភាព​ជាង​ Atletico Madrid”។

 

ម្ចាស់​ជើង​ឯក​​ពាន​រង្វាន់​កំពូល​អឺរ៉ុប​១០​សម័យ​កាល​ (Real) នឹង​ប៉ះ Atletico នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​ នា​ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ខាង​មុខ៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​តាម Toni Kroos ដែរ​អត់?

 

ដោយ៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម
អត្ថបទថ្មី