សកលវិទ្យាល័យ​នៅ​អាស៊ី​ឡើង​ចំណាត់​ថ្នាក់​ល្អ ខណៈ​សកល​ល្បី​នៅ​អង់គ្លេស​ធ្លាក់​លេខ

  • 2016-05-06 17:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​ BBC លទ្ធផល​​នៃ​​​​ការ​ធ្វើ​​ចំណាត់​​ថ្នាក់​​​សកលវិទ្យាល័យ​​​​​​ពិភពលោក​​​​ប្រចាំ​ឆ្នាំ​​២០១៥-២០១៦​ បាន​រៀប​ចំ​និង​បង្ហាញ​​នា​ពេល​ថ្មី​ៗ​​​​នេះ​ដោយ​ទស្សនាវដ្ដី​អង់គ្លេស​ Time Higher Education (THE) ។

 

លទ្ធផល​ចំណាត់​ថ្នាក់​ពិភព​លោក​​​​​ក្នុង​ឆ្នាំ​២០១៦​​ថ្មី​ៗ​នេះ​ សកលវិទ្យាល័យ​​​​​នៅ​​បណ្ដា​ប្រទេស​អាស៊ី​ចំនួន​​១៧​សកលវិទ្យាល័យ​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​​​កំពូល​ទាំង​១០០​ ដែល​ប្រៀប​ធៀប​​ពី​ឆ្នាំ​២០១៥​​​​គឺ​មាន​តែ​១០​សកលវិទ្យាល័យ​ប៉ុណ្ណោះ។ ចំពោះ​អត្រា​​​ចំណាត់​ថ្នាក់​​កេរ្តិ៍ឈ្មោះ​​ល្បី​​​នៃ​​សកលវិទ្យាល័យ​​នៅ​អាស៊ី មាន​ដូច​ជា​សកលវិទ្យាល័យ តូក្យូ​ ប្រទេស​ជប៉ុន​​​​(លេខ​១២) សកលវិទ្យាល័យ​​ចិន​Tsinghua ​ប្រទេស​ចិន (លេខ​១៨) សកលវិទ្យាល័យ Peking ប្រទេស​ចិន (លេខ​២១) និង​សកលវិទ្យាល័យ​​ជាតិ​​​សិង្ហបុរី ប្រទេស​សិង្ហបុរី​ (លេខ​២៦)។ ​​

 

ដោយ​ឡែក​​​ចំពោះ​សកលវិទ្យាល័យ​​​ល្បី​​ៗ​មួយ​ចំនួន​នៅ​​ប្រទេស​អង់គ្លេស​​​​វិញ​បាន​ធ្លាក់​លេខ​​​ក្នុង​ការ​ធ្វើ​ចំណាត់​ថ្នាក់​ពិភពលោក​​​​ឆ្នាំ​នេះ​ តួយ៉ាង​ដូច​ជា​សកលវិទ្យាល័យ Cambridge និង​​សកលវិទ្យាល័យ Oxford ​បើ​ប្រៀប​ធៀប​នឹង​ចំណាត់​ថ្នាក់​នៅ​ឆ្នាំ​២០១៥។ យ៉ាង​ណា​ក្ដី សកលវិទ្យាល័យ​​​ចំនួន​១០​នៅ​អង់គ្លេស​ជាប់​​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​​សកលវិទ្យាល័យ​​កំពូល​ទាំង​១០០​ដែល​មាន​កិត្តិនាម​ល្បី​។

 

គួរ​បញ្ជាក់​ថា​​​ចំណាត់​ថ្នាក់​សកលវិទ្យាល័យ​លំដាប់​ពិភពលោក បាន​​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ ទស្សនាវដ្ដី​អង់គ្លេសTime Higher Education ដែល​រាយការណ៍​ព័ត៌មាន​អំពី​ការអប់រំ​​កម្រិត​ឧត្ដមសិក្សា។ ការ​ធ្វើ​ចំណាត់​ថ្នាក់​ធ្វើ​ដោយ​គណៈកម្មការ​អន្តរជាតិ​​ដោយ​វាយ​តម្លៃ​​ផ្អែក​លើ​​ បេសកកម្ម​ចម្បង ការ​បង្រៀន ​​​​ ​​ការ​ស្រាវជ្រាវ ការ​ផ្ទេរ​ចំណេះ​ដឹង​ និង​ទស្សនៈ​វិស័យ​ជា​អន្តរជាតិ​របស់​សកលវិទ្យាល័យ​លើ​ពិភព​លោក៕

 

ចុចអាន៖  តម្លៃ​សិក្សា​ មហាវិទ្យាល័យ​បច្ចេកវិទ្យា​វិស្វកម្ម​កំពូល​ទាំង​ ១០​ នៅ​​អាស៊ី​

 

ប្រែ​សម្រួល​​៖ មាន រតនា ប្រភព៖ BBC, timeshighereducation

​​​​​​​​​​​​​

អត្ថបទពេញនិយម