រក​ឃើញ​​បំណែក​​ ​សង្ស័យ​​​ឧទ្ធម្ភាគចក្រ​​​​​​​ម៉ាឡេស៊ី​​បាត់​ខ្លួន​ល្ងាចមិញ

  • 2016-05-07 00:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​​​​​​ក្រុម​មន្ត្រី​​ជួយ​​សង្គ្រោះ​ និង​​ស្វែង​រក​​​​​ម៉ាឡេស៊ី ​បាន​​រក​ឃើញ​​បំណែក​​​​យន្តហោះ​​​​​​ ដែល​គេ​សង្ស័យ​ថា​ជា​​​​​របស់​ឧទ្ធម្ភាគចក្រ​​​បាត់​ខ្លួន​​​​​នៅ​រដ្ឋ​​ Sarawak ​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​។ ​នេះ​បើ​តាម​​​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Najib Razak ​បាន​ថ្លែង​​ឲ្យ​​ដឹង​​នៅ​ថ្ងៃ​​សុក្រ​នេះ។

 

​​​​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ថ្លែង​នៅព្រលាន​យន្តហោះ​ Kuching

 

បំណែក​អណ្ដែត​ទឹក​​​ ​ជា​ផ្នែក​​នៃ​​​​​​បន្ទះ​ឧទ្ធម្ភាគចក្រ ​ត្រូវ​​បាន​គេ​​រក​ឃើញ​​នៅ​ទន្លេ​ Batang Lupar ​កាល​វេលា​ម៉ោង​​ ១២​រសៀល នៅ​រដ្ឋ​​​ភាគ​​ខាង​កើត​ប្រទេស។ ​ក្នុង​នោះ​គេ​​​ឃើញ​​​ស្លាប​ ​ផ្នែក​តួ​ខ្លះ ​និង​​កៅអី​​អង្គុយ។

 

ក្នុង​ការ​សន្និដ្ឋាន​​​ថា​​ឧទ្ធម្ភាគចក្រ​នេះ​ ធ្លាក់​ចូល​​ទន្លេ​​​​ "វា​ហាក់​ដូច​ជា​លឿន​ពេក ​អីចឹង​ទុក​ឲ្យ​ក្រុម​​​ស៊ើប​អង្កេត​វិភាគ​​​​ច្បាស់លាស់​សិន"។ នេះ​​បើ​តាម​​សម្ដី​អ្នក​​​​ស៊ើប​អង្កេត​ម្នាក់​លោក Azharuddin ។

 

សូម​បញ្ជាក់​ថា​​​​​ ឧទ្ធម្ភាគចក្រ​​បាត់​ខ្លួន​ខាង​លើ ​​​​​មាន​​​ផ្ទុក​មនុស្ស​ ​៦​នាក់​ ក្នុង​នោះ​មាន​​អនុរដ្ឋមន្ត្រី​​​​​​ប្រចាំ​រដ្ឋ Sarawak ម្នាក់ ​និង​សមាជិក​​​​សភា​ម្នាក់​ដែរ៕

 

 

 

 

 

ចុចអាន៖ ​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​ ដឹក​​​អនុរដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ល្ងាច​មិញ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Channel NewsAsia