ស្រី​ស្អាត​រៀបការ​នឹង​ស្រី​ស្អាត បង្ហោះ​រូប Pre Wedding ផ្អើល​ Facebook

  • 2016-05-07 18:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍ Lesbian (ស្រី​ស្រឡាញ់​ស្រី) មួយ​គូ​នៅ​ប្រទេស​ថៃ បាន​ទាញ​ចំណាប់​អារម្មណ៍​អ្នក​លេង​បណ្ដាញ​សង្គម​​​ជា​ច្រើន បន្ទាប់​ពី​រូប​ថត Pre-Wedding របស់​ពួក​គេ​ត្រូវ​បាន​បង្ហោះ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

 

គូ​ស្នេហ៍​​ដែល​មាន​អាយុ​២៧ឆ្នាំ​ទាំង​ពីរ​នាក់ មាន​ឈ្មោះ Nuk Nick ជា​អ្នក​ធ្វើ​ការ Freelanceនិង​ម្នាក់​ទៀត​ឈ្មោះ Nam Whan ជា​ជំនួយ​ការ​ឱសថ​ស្ថាន។ ទាំង​ពីរ​រូប​សុទ្ធ​តែ​ធ្លាប់​មាន​សង្សារ​ជា​មនុស្ស​ប្រុស ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​បាន​សម្រេច​​ចិត្ត​ចាប់​ដៃ​កសាង​សុភមង្គល​ជាមួយ​មនុស្ស​ស្រី​ដូច​គ្នា។

 

អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​លើក​ដំបូង​ក្នុង​កម្មវិធី​ជួប​ជុំ​របស់​ក្រុម Lesbian ប៉ុន្តែ​មិន​បាន​ទាក់ទង​​​គ្នា​នៅ​ឡើយ​នៅ​ពេល​នោះ​ ដោយ​សារ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​សង្សារ​រៀង​ខ្លួន។ រហូត​ដល់​ពេល​មួយ នៅ​ពេល​មាន​បញ្ហា​បែកបាក់​ស្នេហា​ដូច​គ្នា អ្នក​ទាំង​ពីរ​ក៏​បាន​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​​លេង​តាម​បណ្ដាញ​សង្គម រួច​ក៏​​រាប់​អាន​គ្នា​ជា​មិត្ត​និង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ មួយ​ខែ​ក្រោយ​មក ពួក​គេ​ក៏​ចាប់​ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ដោយ Nuk Nick គឺ​ជា​អ្នក​ចាប់​ផ្ដើម​មុន។​​

 

 

នៅ​ថ្ងៃ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ផ្ដើម​ស្នេហា​របស់​ពួក​គេ Nuk Nick បាន​រៀប​ចំ​ធ្វើ​ឲ្យ​ដៃ​គូ​ស្នេហា​របស់​ខ្លួន​ភ្ញាក់ផ្អើល​ ដោយ​ការ​សុំ​រៀបការ។ ពួក​គេ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា ហើយ​ក៏​ថត​រូប​ Pre Wedding ដ៏​ផ្អែមល្ហែម ឲ្យ​អ្នក​គ្រប់​គ្នា​បាន​ឃើញ។ បើ​ទោះ​ជា​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​ច្រើន​ ប៉ុន្តែ​ពួក​គេ​តាំង​ចិត្ត​ថា​នឹង​តស៊ូ​ជាមួយ​គ្នា​រហូត​ដល់​ទី​បំផុត។

 

រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ចូល​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​សម្ភាសន៍​របស់​ពួក​គេ៖

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ប្រុស​ដូច​គ្នា​រៀបការ​​ ផ្ដល់​ជំនូន​​លុយ​សុទ្ធ​ជិត​៣​ម៉ឺន​ដុល្លារ និង​គ្រឿង​មាស​មួយ​ចំនួន

ចុចអាន៖តារា​​ល្បី​ៗ ១០រូប ដែល​ភ្ជាប់​ពាក្យ និង​រៀបការ​ជាមួយ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ sanook

អត្ថបទពេញនិយម