កីឡាករ​កាមេរ៉ូន​ម្នាក់​ស្លាប់ ក្រោយ​គាំង​បេះដូង​ពេល​ប្រកួត

  • 2016-05-07 20:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​អាជីព​មួយ​រូប​របស់​ក្លឹបDinamo Bucharestនៃ​ប្រទេស​រូម៉ានី​ឈ្មោះ Patrick Ekeng បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​២៦​ឆ្នាំ បន្ទាប់​ពី​គាំង​បេះដូង​នៅ​អំឡុង​ពេល​ប្រកួត។

 

 

នៅ​ក្នុង​ការ​ប្រកួត​លីគ​រ៉ូម៉ានី​រវាង​ក្រុម Dinamo និងViitorul នៅ​នាទី​៧០​គេ​ឃើញ Patrick Ekeng ដួល​នៅ​លើ​ទីលាន ហើយ​អាជ្ញាកណ្ដាល​បាន​ផ្អាក​ការ​ប្រកួត និង​ដឹក​រូបគេ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។ យ៉ាងណា​ក៏​ដោយ​តារា​ស្បែក​ខ្មៅ​សញ្ជាតិ កាមេរ៉ូន ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​បញ្ជូន​ទៅ មន្ទីរពេទ្យ​បាន​២​ម៉ោង។

 

កាល​ពី​ឆ្នាំ២០០៣ កីឡាករ​ជម្រើស​ជាតិ​កាមេរ៉ូន​ម្នាក់​ដែរ​ឈ្មោះ Marc-Vivien បាន​ស្លាប់​ដោយសារ​គាំង បេះដូង ក្នុង​ការ​ប្រកួត​កម្មវិធី Confederations Cup ទល់​នឹង​ក្រុម​ជម្រើស​ជាតិ កូឡុំប៊ី នៅ​ប្រទេស​បារាំង៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC