ព្រលឹង​ខ្មោច​ក្មេង​ស្រី​បង្ហាញ​ខ្លួន​​ក្នុង​ការ​ប្រគំ​តន្ត្រី

  • 2016-05-09 16:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ដ៏​គួរ​ឲ្យ​ព្រឺ​សម្បុរ​មួយ​សន្លឹក​ដែល​ត្រូវ​បាន​ផ្ដិត​បាន​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី Good Life Festival​នៅ​ក្នុង​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រលឹង​ក្មេង​ស្រី​ម្នាក់​កំពុង​កាន់​តុក្កតា​ខ្លា​ឃ្មុំ​ឈរ​នៅ​ជិត​ឆាក។

 

 

បើ​មើល​ពី​ចម្ងាយ រូប​ថត​មួយ​សន្លឹក​នេះ គ្រាន់​តែ​បង្ហាញ​ពី​ហ្វូង​មនុស្ស​កំពុង​រាំង​យ៉ាង​ជក់​ចិត្ត​​នៅ​ក្នុង​កម្មវិធី​ចម្រៀង​តែ​ប៉ុណ្ណោះ។ តែ​នៅ​ពេល​បង្រួម​ឲ្យ​ជិត​ទៅ ទើប​គេ​ឃើញ​ចំណុច​ដ៏​ព្រឺក្បាល​នៅ​ជ្រុង​ខាង​ស្ដាំ។ នៅ​ពេល​សង្កេត​ឲ្យ​ដិតដល់​ទៅ គេ​ឃើញ​ថា នេះ​គឺ​ជា​ព្រលឹង​ខ្មោច​ក្មេង​ស្រី​មួយ​រូប ជាមួយ​នឹង​សក់​វែង​ខ្មៅ ដែល​នៅ​ក្នុង​ដៃ​កំពុង​កាន់​តុក្កតា​ខ្លា​ឃ្មុំ​មួយ។

 

 

ថ្នាក់​ដឹកនាំ​របស់​ការ​ប្រគំ​តន្ត្រី​ Goodlife Festival បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​តាម​រយៈ​ទំព័រ Facebook របស់​ខ្លួន​ថា​ពួក​គេ​បាន​ស៊ើប​អង្កេត​រឿង​នេះ​ ហើយ​រូប​ភាព​នេះ​គឺ​ជា​រូប​ពិត​មិន​មែន​កាត់​ត​ឡើយ។ "ពួក​យើង​បាន​ត្រួត​ពិនិត្យ​ជាមួយ​ជាង​ថត ដែល​ថត​រូប​ភាព​នេះ​ហើយ​រូប​ដើម​ពី​ក្នុង Memory ក៏​មាន​រូប​ក្មេង​ស្រី​នេះ​ដែរ"។ អ្នក​រៀប​ចំ​កម្មវិធី​អះអាង។

បុគ្គលិក​ដែល​រៀបចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​រោងចក្រ​ដែល​ព្រលឹង​ខ្មោច​នោះ​បង្ហាញ​ខ្លួន​នោះ​ទេ។ ពួក​គេ​ក៏​បាន​បន្ថែម​ដែរ​ថា ព្រលឹង​ខ្មោច​នោះ​មាន​ឈ្មោះ​ថា Lucy ហើយ​​បាន​ស្លាប់​កាល​ពី​ឆ្នាំ ១៩០៨ បន្ទាប់​ពី​បាន​ធ្លាក់​ពី​ដំបូល​រោងចក្រ​នោះ​ក្រោយ​ពេល​បាន​​ព្យាយាម​ឡើង​ទៅ​គេ​បាញ់​កាំជ្រួច​នៅ​ទី​នេះ៕

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖au.news.yahoo