ម្ដាយ​និង​កូនភ្លោះ៥​នាក់​​ បង្ហោះ​រូប​​​​​​​​​​ជុំ​គ្នា​​​លើក​ដំបូង​ ក្រោយ​ជម្នះ​បង្កើត​ទាំង​លំបាក

  • 2016-05-10 16:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទ្រាំ​ព​ពោះ​យ៉ាង​លំបាក និង​ជម្នះ​បង្កើត​បាន​កូន​ភ្លោះ​ ៥​នាក់​យ៉ាង​ជោគ​ជ័យ ក្រុម​គ្រួសារ​​បាន​បង្ហោះ​រូប​ម្ដាយ​និង​កូន​ភ្លោះ​ទាំង ៥​នាក់​នោះ​​ជា​លើក​ដំបូង ​ដោយ​ការ​ទទួល​ការ​ចាប់​អារម្មណ៍យ៉ាង​​ខ្លាំង​ពី​មនុស្ស​ជា​ច្រើន​។

 

 

តាម​ប្រភព​ពី​ Daily Mail គ្រួសារ​​​​​លោក​​ Vaughn និង​អ្នក​ស្រី​ Kim Tucci ​​មក​ពី​ទី​ក្រុង Perth ភាគ​​ខាង​លិច​​នៃ​ប្រទេស​អូស្ត្រាលី​ បាន​​ផ្ដល់​​កំណើត​​​ឲ្យ​កូន​ទាំង​៥​នាក់ ​​​កាល​​ពី​ខែ​មករា​​កន្លង​ទៅ​ ដែល​មាន​កូន​ប្រុស​​​ម្នាក់​​ឈ្មោះ Keith និង​​កូន​ស្រី​ ៤​នាក់​​គឺ​ Ali, Penelope, Tiffany និង​ Beatrix។

 

​​​​​​មុន​ជួប​​​លោក​​​ Vaughn អ្នក​ស្រី​ Kim Tucci  មាន​កូន​ប្រុស​​អាយុ ​​៩​ឆ្នាំ​ម្នាក់​រួច​មក​​​ហើយ​​​​ ក្នុង​អាពាហ៍ពិពាហ៍​ជា​មួយ​​ស្វាមី​មុន។ ចំណែក​ចំណង​អាពាហ៍ពិពាហ៍​ថ្មី​​របស់​អ្នក​ទាំង​២ បាន​ផ្ដល់​កំណើត​ដល់​កូន​ស្រី​ពីរ​នាក់ ​​​​​​​មុន​ពេលអ្នក​ស្រី Kim កើត​បាន​​កូន​ភ្លោះ​ទាំង​ ៥​នាក់នេះ។

 

អំឡុង​​ពេល​​​​​ពពោះ​​កូន​ទាំង​៥ អ្នក​ស្រី Tucci ចែក​រំលែក​បទ​ពិសោធ​ន៍ផ្ទាល់​ខ្លួន​នៅ​​​លើ​​ Blog របស់​អ្នក​ស្រី​ថា​ អ្នក​ស្រី​​​បាន​ជួប​​បញ្ហា​មួយ​ចំនួន​​ដូច​​ជា ចុក​​ខ្នង​ខ្លាំង​ និង​​ត្រូវ​​ងើប​ចូល​បន្ទប់​ទឹក​ញឹក​ញាប់​នា​ពេល​​យប់។ យ៉ាង​ណា​ក្ដី​ក្រោយ​ពេល​ឲ្យ​កំណើត​កូន​​រួច ​​និង​បាន​ថត​រូប​ជុំ​គ្នា​បង្ហោះ​​នៅ​លើ​ Blog រូប​របស់​​អ្នក​ស្រី Tucci​ និង​កូន​​​ បាន​ទទួល​ការ​គាំ​ទ្រ​​​ពី​មនុស្ស​ប្រមាណ​ជាង ​១២៣​ ០០០​នាក់​​លើ​អ៊ីនធឺណិត​។

 

បើ​តាម​​ លោក Vaughn​ និង​អ្នក​ស្រី​ Kim Tucci ​បាន​ឲ្យ​ដឹង​ថា​​នឹង​ប្ដេជ្ញា​មើល​ថែ​ចិញ្ចឹម​បី​បាច់​​កូន​ៗ​​​របស់​ពួក​​គេ​ទាំង​អស់​​​​ឲ្យ​បាន​ប្រសើរ៕

 

ចុចអាន៖  ចៃដន្យ​មែន! កូន​ភ្លោះ​មួយ​​គូ ទទួល​បាន​​បុត្រ​ក្នុង​ថ្ងៃ​តែ​មួយ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​​​​​​​​​​​​​​