បុរស​ម្នាក់​រៀប​ការ​ជា​មួយ​ដើម​ឈើ ដើម្បី​បរិស្ថាន​​

  • 2016-05-12 16:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​​ជន​ជាតិ​​ប៉េរូ​​​ម្នាក់​​​​បាន​​​​​រៀប​ការ​ជា​មួយ​ដើម​ឈើ​​​អាយុ​កាល​២​ពាន់​ឆ្នាំ​​មួយ​ដើម​​​​ នៅ​ឯ​​​ទី​ក្រុង​ Santa Maria Del Tuleប្រទេស​ម៉ិកស៊ីកូ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​ MSN News។

 

ប្រភព​ព័ត៌មាន​​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​រៀប​​មង្គល​​ការ​នោះ​​បាន​ធ្វើ​ឡើង​ក្នុង​បំណង​​បំផុស​ស្មារតី​​ឲ្យ​​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​បញ្ហា​បរិស្ថាន​នា​ពេល​ថ្មី​ៗ​នេះ។

 

នៅ​ក្នុង​ពិធី​​មង្គល​ការ​ លោក​ Richard Torres ដែល​ជា​កូន​កំលោះ​​​​​​និង​មាន​​​សមាជិក​គ្រួសារ​​ និង​​មិត្តភ័ក្ដិ​​មក​ហែហម​ រៀប​ចំ​សំលៀក​បំពាក់​និង​​បំពាក់​ចិញ្ចៀន​​ជូន​​ដល់​កូន​ក្រមុំ​ជា​ដើម​ឈើ។

 

តាម​សម្ដី​លោក​ Torres ជា​សកម្មជន​បរិស្ថានឲ្យ​ដឹង​​ថា លោក​មាន​បំណង​ធ្វើ​គម្រោង​រៀបការ​​(ជា​មួយ​ដើម​ឈើ) ​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ឲ្យ​ប្រជាជន​ចេះ​ស្រលាញ់​​ ការពារ ដាំ​​និង​ថែ​រក្សា​ដើម​ឈើ។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​លោក​ Richard Torres បាន​រៀប​ការ​ជា​មួយ​កូន​ក្រមុំ​ដើម​ឈើ​។ មក​ទល់​ពេល​នេះ​លោក​បាន​រៀប​ការ​ជា​មួយ​ដើម​ឈើ​៨​ដើម​មក​ហើយ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​នៅ​អាមេរិក​ខាង​​ត្បូង៕

 

ចុចអាន៖  ចំណាយ​លុយ​ជាង៦២ម៉ឺន​ដុល្លារ ដើម្បី​រក្សា​ទុក​ដើមឈើ​មួយ​ដើម

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ Nowthis, independent​​​​​​​​​​​