បុរស​​សាច់ដុំ​ពោះ​​៦កង់ ​​​​​បង្ហើប​​អាថ៌កំបាំង​​ទទួល​បាន​​​ត្រឹម​​​​៨សប្ដាហ៍

  • 2016-05-12 22:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​​​​ Darren Kenny ​​បាន​​​​​ចែក​រំលែក​បទ​ពិសោធន៍​​​​របស់​ខ្លួន​​​​អំពី​ការ​ទទួល​​បាន​សាច់​ដុំ​​ពោះ​​ ៦​កង់​​ពិត​​ៗ ​ដោយ​ប្រើ​រយៈ​ពេល​​ត្រឹម​​តែ​​​​​ ៨​សប្ដាហ៍​ប៉ុណ្ណោះ​។​

 

 

ពី​មុន​​លោក​ Darren ​មាន​ក្បាល​​​​​​​​​​​​ពោះ​មូល​​ ​​តែ​លោក​​តែង​​តែ​សុបិន​ចង់​បាន​​​​​​​សាច់​ដុំ​ពោះ​​៦កង់ បែប​ស៊ិចស៊ី​វិញ ​ដោយ​​លោក​ត្រូវ​​ផ្លាស់​ប្ដូរ​ទម្លាប់​​​​​​ទទួល​ទាន​​អាហារ ​និង​​​​សកម្មភាព​​ហាត់​ប្រាណ។ ​ក្រោយ​​​​ប្ដេជ្ញា​ចិត្តហ្វឹក​​ហាត់​​​ដ៏​តឹងរ៉ឹង​​មក​ ​លោក​​បាន​កែប្រែ​​រូបរាង​កាយ​​នូវ​អ្វី​​ខ្លួន​ចង់​បាន​​ ​ដោយ​ចំណាយ​ពេល​​តែ​​២​ខែ។

 

​​​​​​​​​លោក​​បាន​​​ប្ដូរ​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ ​និង​ហាត់​​​​​​សាច់ដុំ​ ​៣​ដង​​ក្នុង​មួយ​សប្ដាហ៍​។ ​​Darren ប្រាប់​ថា​​​​​ មាន​អ្នក​ជំនាញ​​ណែនាំ​​លោក​ឲ្យ​ទទួល​ទាន​អាហារ​​ឲ្យ​បាន​គ្រប់​ពេល​​​ ហើយ​សម្បូរ​ប្រូតេអ៊ីន ​​និង​​​ធ្វើ​លំហាត់​ប្រាណ​។ ​លោក​បាន​កំណត់​​ការ​បរិភោគ​​​​​ស្ករ ​និង​​ជាតិ​ផ្អែម​​​​ផ្សេងៗ​យ៉ាង​ខ្ជាប់​ខ្ជួន​។

 

​​ដោយ​សារ​តែ​អាហារ​​បរិភោគ​ Darren បាន​សម្រក​​ភាព​ធាត់​​​ ១៧% ​​​ក្នុង​រយៈ​ពេល​ ៥៦​ថ្ងៃ។ ​អាហារ​​ទាំង​​បី​ពេល​សំខាន់​ៗ​​ទាំង​នោះ​ បាន​​ធ្វើ​​ឲ្យ​​លោក​​ឆាប់​ទទួល​បាន​​សាច់​ដុំ​​មិន​គួរ​​ឲ្យ​ជឿ។​​​​

 

+​អាហារ​ពេល​ព្រឹក៖ បបរ ​​និង​​កាហ្វេ​ខ្មៅ​ អត់​ដាក់​ស្ករ

  • ​អាហារ​ពេល​ថ្ងៃ​៖ ​​សាច់​មាន់​ និង​បន្លែ​

  • អាហារ​ពល​ល្ងាច៖ ​សាច់​មាន់ ​​បន្លែ ​​​ដំឡូង​ផ្អែម​ ឬ​ត្រី​សាម៉ុង​

  • ​អាហារ​ញ៉ាំ​លេង​៖ ​មាន​​ផ្លែឈើ ​គ្រាប់​ធញ្ញជាតិ ​ផ្លែ​អូលីវ និង​នំ​ស្រួយ​៕

 

 

​​​​​

ចុចអាន៖ បុរស​លក់​មី​សាច់​ដុំ​៦​កង់ ​ធ្វើ​ឲ្យ​ផ្អើល​អស់​បណ្ដាញ​សង្គម

ចុចអាន៖ ក្រុម​បុរស​សាច់ដុំ៦​កង់​ នាំ​គ្នា​ដើរ​តាម​ផ្លូវ​នៅ​វៀតណាម

 

​ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Daily Star

អត្ថបទពេញនិយម