មហោស្រព​ខ្សែ​ភាពយន្ត​យុវជន​បង្ហាញ​ពី​អនាគត​ការ​ផលិត​កុន​ខ្មែរ​

  • 2016-05-13 21:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហោស្រព​ខ្សែ​ភាព​យន្ត​យុវជន​ភ្នំពេញ (Phnom Penh Youth Film Festival) បាន​បង្ហាញ​ជា​លើក​ដំបូង​បង្អស់​នៅ​ឯ​សាលា​អន្តរជាតិ​ភ្នំពេញ Black Box Theatre កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦-មីនា កន្លង​ទៅ​នេះ​។ ខ្សែ​ភាព​យន្ត​ខ្លីៗ​ចំនួន​២៤​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កុមារ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម នៅ​កម្ពុជា បាន​ចាក់​បញ្ចាំង​ឲ្យ​អ្នក​ទស្សនា​ជាង ៣០០​ នាក់ ជាមួយ​នឹង​ការ​បញ្ចាំង​របស់​ Black Box​ ជា​លក្ខណៈ​ពិភពលោក និង​អាច​ឮ​សំឡេង​ចេញ​មក​យ៉ាង​ច្បាស់​ល្អ​ចេញពី​គ្រប់​ទិស​។ ខ្សែ​ភាពយន្ត​ខ្លីៗ​ជាង​ពាក់​កណ្ដាល​បាន​បង្កើត​ឡើង​ដោយ​កុមារ​កម្ពុជា​ដែល​មក​ពី​សាលា​រដ្ឋ និង​សាលា​អន្តរជាតិ។

 

 

"​ពួក​យើង​កំពុង​បណ្ដុះ​គ្រាប់​ធញ្ញជាតិ​ទាំង​នេះ​ ដើម្បី​ឲ្យ​រីក​ដុះ​ដាល​ទៅ​ជា​អនាគត​នៃ​ការ​បង្កើត​ខ្សែ​ភាព​យន្ត​មាន​គុណភាព"។ លោក​ Richard Raymond Harry Herbeck ជា​ម្ចាស់​កម្មវិធី ​ជា​ផលិតករ​មក​ពី Hollywood និង​ជា​គ្រូ​បង្រៀន​សិល្បៈ​ច្នៃប្រឌិត​នៅ​សាលា​អន្តរជាតិ​ឡៃហ្គ័រ ថ្លែង​បែប​នេះ​។

 

​"សិស្ស​ទាំង​នេះ បាន​សិក្សា​ពី​របៀប​ធ្វើការ​ជា​ក្រុម ការ​រៀបរាប់​ពី​រឿងរ៉ាវ​អ្វី​មួយ ទទួល​បាន​បច្ចេកទេស​ថ្មីៗ​ពី​បច្ចេកវិទ្យា​ផ្សេងៗ និង​សរុប​មក​វិញ​គឺ​ពួកគេ​មាន​ការ​សប្បាយ​ច្រើន"។

 

ម៉ាយ៉ា អ្នក​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ប្រាប់​ថា រឿង​ទាក់​ទង​នឹង​បាល់ទាត់ វេទមន្ត រ៉ូមែនទិក ពោរពេញ​ដោយ​ភាព​សប្បាយ​ៗ ខណៈ​ដែល​រឿង​ខ្មោច​​វិញ ធ្វើ​ឲ្យ​មើល​ភ័យ​ស្ទើរ​លស់​ព្រលឹង។

 

 

លោក សុធា ឈិន ផលិតករ​ខ្មែរ ដែល​ជា​ម្ចាស់​របស់​ 'Ed Chay' បាន​ឈ្នះ​ពានរង្វាន់​មួយ​ដោយ​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិក​ជន​ទៅ​លើ​ខ្សែ​ភាពយន្ត​ដែល​ប្រកប​ដោយ​កិត្យានុភាព​កម្មវិធី​TropFest ឆ្នាំ​២០១៥ បាន​ថ្លែង​ថា "ខ្ញុំ​ពិត​មាន​កិត្តិយស​ដែល​បាន​ចែក​រំលែក​បទពិសោធន៍​ជាមួយ​នឹង​កុមារ​ទាំង​អស់​នេះ។ ខ្ញុំ​ជឿជាក់​ថា​ មហោស្រព​ខ្សែ​ភាពយន្ត​យុវជន​ភ្នំពេញ​នឹង​នាំ​មក​នូវ​មូលដ្ឋាន​ដ៏​រឹង​មាំ​ក្នុង​ការ​បង្កើត​ខ្សែ​ភាពយន្ត​នៅ​កម្ពុជា"។

 

ភាពយន្ត​នីមួយៗ​ត្រូវ​បាន​ជ្រើស​ឡើង​ដោយ​គណៈកម្មការ​ជា​វិចិត្រករ​ជនជាតិ​ខ្មែរ និង​បរទេស​ដែល​បាន​បោះឆ្នោត​ទៅ​លើ​៧​ផ្នែក​សំខាន់ៗ​។ កុមារ​ខ្មែរ​ទទួល​បាន​ពាន​ធ្វើ​ឡើង​ពី​ម៉ាស៊ីន 3D ទៅ​លើ​ផ្នែក ដឹកនាំ​រឿង​បាន​ល្អ Best Documentary ការ​កាត់​ត​បាន​ល្អ និង​ការ​សម្តែង​បានល្អ​។ សិស្ស​សាលា​អន្តរ​ជាតិ​ភ្នំពេញ​ Courtenay McLeod បាន​ទទួល​រង្វាន់​ទៅ​លើ​ការ​ថតរូប​បាន​ច្បាស់​ល្អ​លើ​ខ្សែ​ភាព​យន្ត​ដែល​ជា​លក្ខណៈ​កំណាព្យ និង​មាន​រូបភាព​ដ៏​ល្អ​របស់​នាង​ គឺ​រឿង Twisted Tunes។

 

ទស្សនា​រឿង "ផ្ទះ​ខ្មោច​លង" នៅ​ខាង​ក្រោម​នេះ ឬ​ចូល​ទៅ PPYFF.org ដើម្បី​ទស្សនា​រឿង​ខ្សែ​ភាព​យន្ត​ផ្សេងៗ​ទៀត៕

 

 

 

 

 

អត្ថបទ៖ ដៃ​គូ​សហការ