Zidane ​ចង់​ឲ្យ​ Real រក​គ្រាប់​ឲ្យ​បាន​លឿន​ ដើម្បី​បំភ័យ​ Barca យប់​នេះ

  • 2016-05-14 18:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane អ្នកចាត់ការ​ក្រុម​ Real Madrid ចង់​ឲ្យ​ក្រុម​ស្ដេច​ស​របស់​លោក ប្រញាប់​រក​បាល់​បញ្ចូល​ទី​​ឲ្យ​បាន​លឿន​បំផុត ដើម្បី​​ធ្វើ​ឲ្យ​ក្រុម​ Barcelona ​អាច​មាន​សម្ពាធ​ក្នុង​ការ​ប្រកួត​ Li Liga សប្ដាហ៍​ទី​៣៨​ បញ្ចប់​រដូវ​កាល​យប់​នេះ។

 

Zinedine Zidane (ស្តាំ) ដឹក​នាំ​កូន​ក្រុម​ហ្វឹកហាត់​ម្សិល​មិញ

 

Real នឹង​ប៉ះ​ Deportivo La Coruna ​ខណៈ​ដែល​ Barca នឹង​ប៉ះ​ Granada ​ក្រៅ​ដី​ដូច​គ្នា នៅ​វេលា​ម៉ោង​១០:០០​នាទី​យប់​នេះ។ ក្រុម​របស់​ Zidane ដាច់​ខាត​ត្រូវ​តែ​ឈ្នះ​ប្រកួត​នេះ ហើយ​លុះ​ត្រា​តែ​ Barca ភ្លាត់​ចាញ់​ ឬ​ស្មើ​ ទើប​ Real ​អាច​លើក​ពាន​លីគ​កំពូល​អេស្ប៉ាញ។

 

ដោយសារ​​ក្រុម​​ប្រជែង​យក​ពាន​ទាំង​២​ លេង​ម៉ោង​ដំណាល​គ្នា ហើយ​អ្នកគាំទ្រ​​ក្រុម​ទាំង​​សង​ខាង នឹង​តាម​ដាន​លទ្ធផល​​របស់​គូ​ប្រជែង​រៀងៗ​ខ្លួន​ផង​​នោះ​ ដូច្នេះ​សំឡេង​​អ្នកគាំទ្រ​បន្លឺ​ឡើង ​អាច​នឹង​ធ្វើ​ឲ្យ​កីឡាករ​ក្នុង​ទីលាន​​ទទួល​បាន​អារម្មណ៍​ខុស​ប្លែក។

 

យ៉ាងណា​មិញ អ្នកចាត់ការ​សញ្ជាតិ​បារាំង​ Zidane ជឿ​ថា​ បើ​ក្រុម​របស់​លោក​ អាច​ស៊ុត​បញ្ចូល​ទី​ក្រុម​ Deportivo ​បាន​លឿន​ នោះ​ក្រុម Barca របស់​លោក​ Luis Enrique ​ដែល​លេង​នៅ​កីឡដ្ឋាន​ Estadio Nuevo Los Cármenes​ អាច​នឹង​មាន​សម្ពាធ ​និង​ធ្វើ​ឲ្យ​ពួកគេ​លេង​មិន​បាន​ល្អ​ក្នុង​ប្រកួត​នោះ ពេល​ឮ​ដំណឹង​ថា Real ស៊ុត​ចូល៕

 

 

 

 

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Real អាច​មាន​ឱកាស​លើក​ពាន​ទេ​យប់​នេះ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ marca

អត្ថបទថ្មី