CR7 ​ជាប់​កំណត់ត្រា​ថ្មី​​ ដែល​នឹង​គ្មាន​នរណា​ម្នាក់​​​​អាច​បំបែក​បាន?

  • 2016-05-15 16:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​បាន​ជាប់​កំណត់ត្រា​ថ្មី​ដ៏​អស្ចារ្យ​កាល​ពី​យប់​មិញ ដោយ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​អាច​ស៊ុត​បាន​យ៉ាង​តិច​៥០​គ្រាប់ ​​រយៈពេល​៦​រដូវ​កាល​ជាប់ៗ​គ្នា។

 

  កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ​ឲ្យ​ Real ឈ្នះ​ Deportivo La Coruna ​២-០ នៅ​ប្រកួត​ចុង​ក្រោយ​ La Liga យប់​មិញ ​និង​​ជា​គ្រាប់​បាល់​ទី​៥១​ របស់​គេ​នៅ​រដូវ​កាល​នេះ។ រី​ឯ​ Lionel Messi ​របស់​ក្រុម​ Barcelona ​ធ្លាប់​ស៊ុត​បាន​លើស​៥០​គ្រាប់ តែ​៣​រដូវ​កាល​ជាប់​គ្នា​ទេ​ នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១៣។

 

 

Ronaldo ​ក៏​នៅ​មាន​ឱកាស​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ផង​ដែរ ពេល​ Real ប៉ះ​ Atletico Madrid ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នា​ទីក្រុង​ Milan នៅ​ចុង​ខែ​ឧសភា​នេះ។

 

ទោះបី​ជាប់​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ​មែន ប៉ុន្តែ​ CR7 បាន​បាត់បង់​ពាន​ Pichichi (អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ La Liga) ​ដោយ​ស៊ុត​បាន​តែ ៣៥​គ្រាប់​ប៉ុណ្ណោះ​រដូវ​កាល​នេះ ចាញ់​ Luis Suarez ​​របស់​ក្រុម​ Barca ដែល​​ស៊ុត​បាន​ដល់​ទៅ​​៤០​គ្រាប់ ហើយ​ក៏​បាត់​បង់​ពាន​ La Liga ​ជាមួយ​ក្រុម​​ស្ដេច​ស​ថែម​ទៀត ក្រោយ​ Barca ឈ្នះ​ Granada ​៣-០ និង​ចាញ់​​តែ​១​ពិន្ទុ​គត់៕

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Goal