បញ្ចប់​ EPL យប់​នេះ គិត​ថា​ Man City &​ Man Utd ​ក្រុម​ណា​​បាន​ Top 4?

  • 2016-05-15 20:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ English Premier League ​នឹង​បញ្ចប់​រដូវ​កាល​​នៅ​​យប់​នេះ​ហើយ ខណៈ​ដែល​ក្រុម​ទាំង​១០​គូ​ នឹង​ប្រកួត​ដំណាល​គ្នា ​នៅ​វេលា​ម៉ោង​០៩:០០​នាទី។

 

 

ក្រុម​ជើង​ឯក​បាន​រក​ឃើញ​ហើយ​គឺ ក្រុម​ Leicester City ប៉ុន្តែ​យប់​នេះ​ នឹង​ជក់​ចិត្ត​​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៤ របស់​​ក្រុម​ Manchester City និង​ Manchester United ដើម្បី​បាន​លេង​ UEFA Champions League រដូវ​កាល​ក្រោយ។

 

 

បច្ចុប្បន្ន​ Man City ឈរ​នៅ​លេខ​៤ លើ​ Man Utd ​​​២​ពិន្ទុ និង​លើ​គ្រាប់​ស៊ុត​​១៨​គ្រាប់។ ដូច្នេះ​បើ​ក្រុម​​មេឃ​ខៀវ​ ភ្លាត់​ចាញ់ ហើយ​ក្រុម​បិសាច​ក្រហម​ឈ្នះ​យប់​នេះ​ ​នោះ Man Utd នឹង​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​អាច​លេង​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ។

 

Man Utd នឹង​ស្វាគមន៍​ក្រុម​ AFC Bournemouth ​នៅ​កីឡដ្ឋាន​ Old Trafford ​រីឯ​ Man City នឹង​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Swansea City ​នៅ​កីឡដ្ឋាន​ Liberty Stadium៕

 

  ចុះ​ប្រិយ​មិត្ត​ជឿ​ថា Man City និង​ Man Utd ក្រុម​ណា​​នឹង​បាន​ Top 4?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc