មនុស្ស​រាប់​ម៉ឺន​​​នាក់​​ផ្អើល​មើល​​យន្តហោះ​​​​​ធំ​បំផុត​​លើ​លោក ​ចុះចត​​នៅ​អូស្ត្រាលី

  • 2016-05-16 23:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យន្តហោះ​​​ដ៏​ធំ​ជាង​គេ​បំផុត​​លើ​​ពិភពលោក​​​​​​ បាន​​ចុះ​ចត​​​​​​​នៅ​ប្រទេស​​អូស្ត្រាលី​ ​​​ធ្វើ​ឲ្យ​ផ្អើល​មនុស្ស​រាប់​ម៉ឺន​​នាក់​​​​ចោម​រោម​​​​ឈរ​មើល។

 

​​

យន្តហោះ​​នេះ​មាន​ឈ្មោះ​ Antonov An-255 ​បាន​ចុះ​ចត​​នៅ​ព្រលាន​​យន្តហោះ​ Perth ​​​​​​នៅ​ម៉ោង​ ១២​រសៀល​​​កាល​​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ដោយ​​​​​​ទាក់ទាញ​​​មនុស្ស​​​​​​​​​យ៉ាង​ច្រើន​ស្រែក​ហ៊ោកញ្ជ្រៀវ​​ ​​ជា​សញ្ញា​អបអរ​សាទរ​​នៃ​ការ​មក​ដល់។

 

​​​​​បើ​តាម​​ប្រភព​​​គ្រាន់​តែ​យន្តហោះ​ទម្ងន់​​​ ៦០០​តោន​នេះ​មក​ដល់​ ​​មនុស្ស​ច្រើន​​​ជាង​ ​១៥ ០០០​នាក់​ ឈរ​​ពី​ចម្ងាយ​រង់ចាំ​មើល ​​​​វា​រត់​លើ​ដី ​ដោយ​មាន​កាន់​កាមេរ៉ា​​ចាំ​ផ្ដិត​​រូប​ភាព និង​វីដេអូ​រួច​​ជា​ស្រេច។

 

​​​​​​​​​​​​​​​យន្តហោះ​ដ៏​ធំ​សម្បើម​​​​​​មិន​ធ្លាប់​​​មក​កាន់​ប្រទេស​អូស្ត្រាលី​ឡើយ។ ​វា​​បាន​​ហោះ​ចេញ​​ពី​​​ទីក្រុង​ Prague ​សាធារណរដ្ឋ​​ឆេក កាល​ពី​ថ្ងៃ​សុក្រ ​​ដោយ​​​​មាន​ដឹក​ម៉ាស៊ីន​រុក​រក​រ៉ែ​ទម្ងន់​ ១១៧​តោន ឲ្យ​ក្រុម​ហ៊ុន​​ Worsely Alumina ​នៅ​ភាគ​ខាង​លិច​​​អូស្ត្រាលី។

 

​​​​​​យន្តហោះ​​យក្ស​នេះ​​​មាន​ប្រវែង​ ​៨៤​ម៉ែត្រ ​​​ជាមួយ​ស្លាប​​ម្ខាង​​ប្រវែង​ ៨៨​ម៉ែត្រ កង់​​ចំនួន​​ ៣២ ហើយ​​វា​មាន​សមត្ថភាព​​​​​អាច​ហោះ​​បាន​ ១៨​ម៉ោង​​ ​ដោយ​មិន​បាច់​​ឈប់​ចាក់​សាំង​ឡើយ​៕

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ ទិដ្ឋភាព​កម្រ​​​យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន​​​ធំ​របស់​ Airbus ​សម្ដែង​លើ​អាកាស

ចុចអាន៖ ជប៉ុន​​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​ខ្លួន​ផលិត​​​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ

ចុចអាន៖ យន្តហោះ​គ្មាន​ជញ្ជាំង​ដែល​ធ្លាប់​តែ​ជា​ក្តី​ស្រមៃ​​នឹង​ក្លាយ​ជា​ការពិត​

 

ប្រែ​​សម្រួល៖ ឡេង ភារុណ ប្រភព​​៖ Daily Mail