ដឹង​ថា​ សំបុត្រ​​ទស្សនា Euro 2016 ​​តម្លៃ​ប៉ុន្មាន​ដុល្លារ​​អត់?

  • 2016-05-24 14:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Euro 2016 ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​បារាំង​ ​​នឹង​​បើក​ការ​ប្រកួត​​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ​ខាង​មុខ​នេះ​ហើយ។ ប៉ុន្តែ​តើ​ប្រិយ​មិត្ត​ដឹង​​ទេ​ថា សំបុត្រ​​ចូល​រួម​ទស្សនា​ព្រឹត្តិការណ៍​ដ៏​ធំ​៤​ឆ្នាំ​ម្ដង​នេះ មាន​តម្លៃ​ប៉ុន្មាន?

 

 

ពណ៌ Category នីមួយៗទាំង៤ប្រភេទ

 

សំបុត្រ​​ចូល​ទស្សនា​ផ្ទាល់​ ​បាន​បែង​ចែក​ជា​៤​ប្រភេទ​​​ទៅ​តាម​តម្លៃ​ខុសៗ​គ្នា ​​ហើយ​ចាប់​ពី​​ថ្ងៃ​​​ប្រកួត​បើក​ឆាក ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល-វគ្គ​១៦​ក្រុម វគ្គ​៨​ក្រុម វគ្គ​៤​ក្រុម និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ គឺ​មាន​តម្លៃ​ខុសគ្នា​ផង​ដែរ។

 

១. បើក​ការ​ប្រកួត៖ បារាំង​ ប៉ះ​ រ៉ូម៉ានី

 

Category ៤: ៧៥អឺរ៉ូ (៨៤,១៦​ដុល្លារ) Category ៣: ១៩៥អឺរ៉ូ (២១៨,៨១​ដុល្លារ) Category ២: ៣៩៥អឺរ៉ូ (៤៤៣,២៤​ដុល្លារ) Category ១: ៥៩៥អឺរ៉ូ (៦៦៧,៧៤​ដុល្លារ)

 

២. វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល – វគ្គ​១៦​ក្រុម៖

 

Category ៤: ២៥​អឺរ៉ូ (២៨,០៥​ដុល្លារ) Category ៣: ៥៥អឺរ៉ូ (៦១,៧២​ដុល្លារ) Category ២: ១០៥អឺរ៉ូ (១១៧,៨៣​ដុល្លារ) Category ១: ១៤៥អឺរ៉ូ (១៦២,៧២​ដុល្លារ)

 

៣. វគ្គ​៨​ក្រុម​ចុង​ក្រោយ៖

 

Category ៤: ៤៥​អឺរ៉ូ (៥០,៥​​ដុល្លារ) Category ៣: ៨៥អឺរ៉ូ (៩៥,៣៩​ដុល្លារ) Category ២: ១៣៥អឺរ៉ូ (១៥១,៤៨​ដុល្លារ) Category ១: ១៩៥អឺរ៉ូ (២១៨,៨៣​ដុល្លារ)

 

៤. វគ្គ​៤​ក្រុម​ចុង​ក្រោយ៖

 

Category ៤: ៦៥អឺរ៉ូ (៧២,៩៣​ដុល្លារ) Category ៣: ១៦៥អឺរ៉ូ (១៨៥,១៦​ដុល្លារ) Category ២: ២៩៥អឺរ៉ូ (៣៣១​ដុល្លារ) Category ១: ៤៩៥អឺរ៉ូ (៥៥៥,៤១​ដុល្លារ)

 

៥. វគ្គ​ផ្ដាច់ព្រ័ត្រ៖

 

Category ៤: ៨៥​អឺរ៉ូ (៩៥,៣៩​ដុល្លារ) Category ៣: ២៩៥​អឺរ៉ូ (៣៣១​ដុល្លារ) Category ២: ៥៩៥​អឺរ៉ូ (៦៦៧,៧១​ដុល្លារ) Category ១: ៨៩៥​អឺរ៉ូ (១០០៤​ដុល្លារ)៕

 

ដោយ៖ វិន ជីវ័ន្ត ប្រភព៖ UEFA