ប្រទះ​បុរស​ពីរ​នាក់ មាន​សំឡេង​ស្រដៀង ស៊ីន ស៊ីសាមុត

  • 2016-05-21 18:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ីន ស៊ីសាមុត ដែល​បាន​ចែក​ឋាន​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ជា "អធិរាជ​សំឡេង​មាស" ដោយសារ​តែ​ទឹក​ដម​របស់​លោក ក្រអួន​ក្រអៅ និង​អាច​ប្រើ​បាន​ច្រើន​សណ្ឋាន​សំឡេង។ ថ្មី​ៗ​នេះ មាន​បុរស​ពីរ​ម្នាក់ មាន​សំឡេង​ស្រដៀង និង​មាន​ទឹក​ដម​ដូច​សំឡេង​ដូច ស៊ីន ស៊ីសាមុត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើ​បណ្ដាញ​សង្គម។

 

 

បុរស​ទាំង​ពីរ​នាក់​នេះ ម្នាក់​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា ថន សាមុតស៊ីថុន បច្ចុប្បន្ន​រស់​នៅ​ប្រទេស​បារាំង។ ដោយ​សារ​តែ​មាន​សំឡេង​ស្ទើរ​ដូច​អធិរាជ​សំឡេង​មាស​ដូច្នេះ អាណិកជន​ខ្មែរ​រូប​នេះ ចូល​ចិត្ត​បក​ស្រាយ​បទ​ចម្រៀង​លោក ស៊ីន ស៊ីសាមុត បំផុត ដែល​ជា​រឿយៗ គេ​ឃើញ​លោក​ព្យាយាម​រិះរក​បទ​ដែល​កប់​បាត់​ជា​ច្រើន បក​ស្រាយ​បទ​ចម្រៀង​បង្ហោះ​បណ្ដាញ​សង្គម។

 

ដោយ​ឡែក បុរស​ម្នាក់​ទៀត មាន​ឈ្មោះ​ថា បន់ សុខា ក្នុង​នោះ​លោក​បាន​​ច្រៀង​បទ "កុលាប​ជ្រោយតាព្រហ្ម" របស់​លោក ស៊ីន ស៊ីសាមុត បង្ហោះ​លើ​ហ្វេសប៊ុក ហើយ​ត្រូវ​ប្រិយមិត្ត​ជា​ច្រើន​សរសើរ​ថា ច្រៀង​ពីរោះ និង​មាន​សំឡេង​ដូច ស៊ីន ស៊ីសាមុត។

 

តោះ...ឥឡូវ​ស្ដាប់​ពួក​គេ​ទាំង​អស់​គ្នា...

 

 

អត្ថបទ៖ ទារិកា