សមាជិក​​AOAម្នាក់​​ ​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​​ស្រឡាំងកាំង ​ពេល​​បញ្ចេញ​​អណ្ដាត​​​​ដ៏​វែង

  • 2016-05-22 18:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តារា​ចម្រៀង​​កូ​រ៉េ​​ទាំង​ស្រី​ ​ទាំង​ប្រុស​​​​ ​តែង​​តែ​បង្ហាញ​​​ទេពកោសល្យ​​​​ ឬ​សមត្ថភាព​ប្លែក​គេ​​មួយ​ ឬ​ច្រើន​​​ ​នៅ​ពេល​​ពួកគេ​​​​​​​​​ត្រូវ​បាន​​អញ្ជើញ​​ជា​​​ភ្ញៀវ​​ក្នុង​កម្មវិធី​​ទូរទស្សន៍​ Weekly Idol។

 

កញ្ញា​ Choa ​សមាជិក​​ក្រុម​​ AOA ​ត្រូវ​​បាន​​​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ​​​​មាន​​​ការ​កោត​សរសើរ​​​​​​​ទាំង​ខាង​​​ស្រែក​ច្រៀង​ ​និង​​​​រាំ​​ដ៏​ពូកែ។​ ​នៅ​ពីមុខ​​មនុស្ស​​ជា​ច្រើន​ តារា​ស្រី​​ជ្រក​​ក្រោម​ផលិត​កម្ម​ FNC Entertainment រូប​នេះ​​ បាន​សម្រេច​​ចិត្ត​​​​​​​បង្ហាញ​​​ទេពកោសល្យ​​​​​ពី​កំណើត​​​​មួយ​ដែល​នាង​មាន​ ​នោះ​គឺ​​​​អណ្ដាត​​ដ៏​វែង​​របស់​​ខ្លួន។

 

Choa ​ប្រាប់​ថា​​​​អណ្ដាត​​នាង​ខុស​គេ​​​ ​ព្រោះ​អាច​​​​​លៀន​​​ចេញ​​ដល់​​​​ចុង​​ច្រមុះ​​​បាន​យ៉ាង​​ងាយ ​​ដែល​គេ​កម្រ​​ឃើញ​​​​​តារា​កូរ៉េ​ខាង​ត្បូង​​រូប​ណា​​អាច​ធ្វើ​​បាន​ឡើយ​។ ​ទោះ​ជា​​​​នាង​បាន​ប្រើ​​​​ម្រាម​ដៃ​ជួយ​​​រុញ​​ឲ្យ​​ដល់​ចុង​ច្រមុះ​បន្តិច​មែន​ ​តែ​​​នាង​​នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ថា​​​​មាន​ទេពកោសល្យ​ខុស​គេ​ដែរ៕

 

 

[video width="640" height="360" mp4="http://media.sabay.com/uploads/2016/05/ParchedFarIbis-mobile.mp4"][/video]

 

ចុចអាន៖ ១០​ឈុត​សិចស៊ី​ ពី​ស្រី​ស្អាត Choa ​ក្រុម AOA មើល​ហើយ​មាន​អារម្មណ៍…

ចុចអាន៖ ក្រុម​ស្រីស្អាត AOA ចេញ​វីដេអូ​ហាត់​រាំ ស៊ី​អារម្មណ៍​អស់​ស្ទះ!

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Koreaboo