វិធីកែខៃម្ហូបហឹរជ្រុល និងប្រៃជ្រុល
- 2016-05-23 18:25:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកែខៃម្ហូបហឹរជ្រុល និងប្រៃជ្រុល
ចន្លោះមិនឃើញ
ម្ហូបអាហារធ្វើសម្រាប់ញ៉ាំគ្នាច្រើនតែមានរសជាតិហឹរខ្លាំង ឬប្រៃខ្លាំងពេកអាចជាបញ្ហាពិបាកក្នុងការទទួលទាន។ តែយ៉ាងណាមិញអ្នកអាចមានវិធីខែកៃវាបាន! តាមរយៈវិបសាយចំណេះដឹងមួយចំនួនបានរបៀបសាមញ្ញៗកែខៃម្ហូបទាំងនោះដូចខាងក្រោម៖
*** កែខៃម្ហូបហឹរជ្រុល
អ្នកអាចច្នៃម្ហូបចំណីហឹរជ្រុលដោយគ្រាន់តែបន្ថែមជាតិផ្អែមថែមពីលើ។ ឧទាហរណ៍ សម្រាប់ការបំបាត់ភាពហឹរក្នុងទឹកជ្រលក់ ទឹកស៊ុប គ្រាន់តែយកយាអ៊ួរ (ទឹកដោះគោជូរ) ឬប៊័រទឹកដោះគោ១ស្លាបព្រា ទៅកូរក្នុងម្ហូបចំណីបន្តិច នោះអ្នកនឹងឃើញពីប្រសិទ្ធភាព។
***កែខៃអាហារប្រៃជ្រុល
ប្រសិនបើម្ហូបអាហារជាប្រភេទសម្លឬស៊ុបមានរសជាតិប្រៃខ្លាំង វិធីងាយៗគឺអ្នកគ្រាន់តែសម្រិតទឹកស៊ុបឬសម្លប្រៃនោះចេញខ្លះ រួចថែមទឹក ទឹកស៊ុបសាប ឬទឹកដោះគោជំនួសវិញដោយអាស្រ័យលើម្ហូបរបស់អ្នក។ ក្រៅពីវិធីនោះ អ្នកក៏អាចបន្ថែមសារជាតិជូរឬផ្អែមក្នុងម្ហូបដើម្បីកាត់ជាតិប្រៃផងដែរ ដោយអ្នកអាចថែម ប៉េងប៉ោះហាន់តូចៗ ឬថែមទឹកឃ្មុំ(ជំនួសស្ករស) ៕
ចុចអាន៖ រឿងពិតដែលមនុស្សភាគច្រើនមិនបានដឹងពីប្លាស្ទិកពពុះដ៏ពេញនិយម
ប្រែសម្រួល៖ មាន រតនា ប្រភព៖ alwaysorderdessert, food52, wikihow