ក្មេង​តូច​​​ត្រូវ​គេ​ហៅ​ថា Spiderman ដោយ​​​សារ​សមត្ថភាព​​បត់​​បែន​ខ្លួន​

  • 2016-05-23 21:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohammed al-Sheikh ក្មេង​ប្រុស​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ត្រូវ​​​​មនុស្ស​ជា​ច្រើន​​​ឲ្យ​​ងារ​ថា​​ជា​ មនុស្ស​ពីងពាង​ Spiderman បន្ទាប់​​ពី​ការ​​បង្ហាញ​សមត្ថភាព​ប៉ិន​ប្រសប់​​​ក្នុង​ការ​បត់​​ពត់​ពែន​ខ្លួន​​ មិន​គួរ​ឲ្យ​ជឿ។

 

 

តាម​ Daily Mailកុមារា​វ័យ​​១២​ឆ្នាំ ​​មក​ពី​ទី​ក្រុង​​កាហ្សា​រូប​នេះ​បាន​ទទួល​រហស្សនាម​​ថ្មី​ៗ​នេះ បន្ទាប់​ពី​សម្ដែង​ ​​ពត់​​​​ជើង​​​ឡើង​ពី​ផ្នែក​ខាង​ខ្នង​​​មក​​​ដាក់​នៅ​ពី​មុខ​​ខ្លួន​បាន​យ៉ាង​ល្អ​ដូចជារឿងគំនូរជីវចលវិរបុរស Spiderman នៅ​ក្នុង​កម្មវិធី​ Arabs Got Talent ។ ​​​

 

​តាម​ការ​ឲ្យ​ដឹង​ពី​ Sheikh ដោយ​សារ​​រាង​កាយ​អំណោយ​ផល​ពី​ធម្មជាតិ​រូប​គេ​​​បាន​​ដាក់​ពាក្យ​ទៅ​កាន់​ស្ថាប័ន​ Guinness World Record សម្រាប់​ការ​ប្រើ​ទ្រូង​​ច្រត់​ដី​​​ចំកោង​ខ្លួន​រយៈ​ពេល​១​នាទី។ ដោយ​ឡែក​​ស្ថាប័ន​កំណត់​ត្រា​ពិភព​លោក​បាន​ឆ្លើយ​តប​​​យល់​ព្រម​សម្រាប់​លក្ខខណ្ឌ​​​វិញ្ញាសា​ខាង​លើ​​ផង​ដែរ។

 

ជា​រៀង​រាល់​ថ្ងៃ Sheikh​ ​ចូល​ចិត្ត​​ហ្វឹកហាត់​​ពត់​ពែន​ខ្លួន​គ្រប់​ទី​កន្លែង​ ដែល​រួម​មាន​ការ​ពត់​ខ្លួន​លោត​ពី​លើ​ខ្នង​អូដ្ឋ និង​ការ​​បត់​ពន់​ខ្លួន​ក្នុង​សកម្មភាព​រស់​នៅ​ធម្មតា​ផង​ដែរ៕

 

ចុចអាន៖  សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​

អត្ថបទពេញនិយម