ធនាគារ​ជាតិ​តម្រូវឲ្យ​​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ចូល​​សមាជិក​​ប្រព័ន្ធ​​២ ដើម្បី​ជំរុញ​ការទូ​ទាត់​រាយ

  • 2016-05-23 22:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​រួម​ទាំង​សេដ្ឋកិច្ច​ជាតិ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ចូល​ជា​សមាជិក​ប្រព័ន្ធ FAST និង​ប្រព័ន្ធ Central Shared Switch ជា​កាតព្វកិច្ច។

 

ការ​ចូល​រួម​នេះ​ក្នុង​គោល​ដៅ​ជំរុញ​ការ​ទូទាត់​រាយ​ឲ្យ​កាន់​តែ​ងាយ​ស្រួល រហ័ស ប្រសិទ្ធភាព សុវត្ថិភាព និង​ជឿ​ទុក​ចិត្ត​បាន។ នេះ​បើ​តាម​ប្រកាស​ស្ដី​ពី​សមាជិក​ភាព​ប្រព័ន្ធ FAST និង​ប្រព័ន្ធ Central Shared Switch ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

 

 

ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ត​ទៅ​នេះ ហៅ​ថា "គ្រឹះស្ថាន"។

 

ក្នុង​សេចក្ដី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា គ្រឹះស្ថាន​មាន​កាតព្វកិច្ច​ចូល​រួម​ជា​សមាជិក​ក្នុង​ប្រព័ន្ធ FAST ឲ្យ​បាន​មុន​ថ្ងៃ​១ មករា ២០១៧ និង​សមាជិក​នៅ​ក្នុង​ប្រព័ន្ធ Central Shared Switch មុន​ថ្ងៃ​១ មករា​២០១៨​ជា​កំហិត។

 

គួរ​រំលឹក​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​រាយ​ភ្លាមៗ (FAST System) ​ជា​ប្រព័ន្ធ​ទូ​ទាត់​ទំនើប​ថ្មី​មួយ សម្រាប់​ប្រតិបត្តិការ​ផ្ទេរ​មូល​និធិ​អន្តរ​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល ដែល​នឹង​អាច​ឲ្យ​អតិថិជន​ទទួល​បាន​មូល​និធិ​ភ្លាម​ៗ (Real Time) ដោយ​បាន​ដាក់​ដំណើរការ​ជា​បឋម​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ៕

    អត្ថបទ៖ លឹម សុ​នា