Startup Weekend Women’s Edition កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​ដំបូង​សម្រាប់​ស្ត្រី

  • 2016-05-24 15:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Startup Weekend Women’s Edition គឺ​ជា​កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​រយៈ​ពេល ៥៤​ម៉ោង សម្រាប់​សហគ្រិន​ជា​ស្ត្រី។ កម្មវិធី​នេះ​មាន​គោល​បំណង​លើក​ទឹក​ចិត្ត និង​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ផ្ដួច​ផ្ដើម​គំនិត​អាជីវកម្ម​។ នេះ​ជា​កម្មវិធី Startup Weekend Cambodia ដំបូង​សម្រាប់​ស្ត្រី។

 

 

ក្នុង​ព្រឹត្តិការណ៍​នេះ អ្នក​ចូលរួម​នឹង​លើក​យក​គំនិត​មក​បង្ហាញ និង​ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​ចូល​រួម​ដទៃ​ទៀត​ក្នុង​កម្មវិធី។ អ្នក​ដែល​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ ១០ នាក់ និង​ត្រូវ​បន្ត​ស្វែង​រក​ការ​ចូលរួម​ពី​បណ្ដា​អ្នក​ចូលរួម​នានា​មក​បង្កើត​ជា​ក្រុម​ការងារ។ ជា​ធម្មតា ក្នុង​ក្រុម​ការងារ​មួយ ​គួរ​មាន​អ្នក​អភិវឌ្ឍ​គំនិត​អាជីវកម្ម និង​ទីផ្សារ អ្នក​គណនេយ្យ អ្នក​រចនា ឬ​អ្នកជំនាញ​សរសេរ​កម្មវិធី​អ៊ីនធឺណិត ឬ​ទូរសព្ទ​។ ក្រោយ​ពី​បង្កើត​ក្រុម ក្រុម​នីមួយៗ​នឹង​ចាប់​ផ្ដើម​អភិវឌ្ឍ​គំនិត​អាជីវកម្ម​របស់​ខ្លួន​រួម​គ្នា​តាម​ក្រុម ដោយ​មាន​ការ​ចូលរួម​ផ្ដល់​ជា​យោបល់​ពី​អ្នក​ណែនាំ​ជំនាញៗ (Mentor) មាន​បទ​ពិសោធន៍​មក​ពី បណ្ដា​ស្ថាប័ន និង​ក្រុមហ៊ុន​នានា​។ ចុង​ក្រោយ​ក្រុម​នីមួយៗ​នឹង​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល ឬ​សេវាកម្ម​ដែល​ក្រុម​នីមួយៗ​បាន​បង្កើត ដើម្បី​ឲ្យ​គណៈកម្មការ​ផ្ដល់​ពិន្ទុ (Judge) វាយ​តម្លៃ​ថា​តើ​ គំនិត​អាជីវកម្ម​ណា​មួយ​មាន​ភាព​លេចធ្លោ​ជាង​គេ និង​ណែនាំ​ដល់​គំនិត​នី​មួយៗ ដើម្បី​ឲ្យ​ក្លាយ​ជា​សកម្មភាព​អាជីវកម្ម​ពិតៗ​ទៅ​អនាគត។

 

កម្មវិធី​នេះ មាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ (Judge) ៥ រូប ដែល​សុទ្ធ​តែ​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ និង​អ្នក​ណែនាំ​ជំនាញៗ (Mentor) ១២ រូប មាន​បទពិសោធន៍​មកពី​បណ្ដា​ក្រុមហ៊ុន​នានា និង​ក្រុម​ការងារ​រៀបចំ ៤​រូប ព្រម​ទាំង​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ១២០​នាក់។

 

 

ដើម្បី​ចូលរួម​កម្មវិធី​នេះ អ្នក​ត្រូវ​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​នេះ bit.ly/SWWomen16 ។ តម្លៃ​សំបុត្រ​គឺ ១៥​ដុល្លារ​ក្នុង​ម្នាក់។

 

Startup Weekend Women’s Edition នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧-២៩ ឧសភា នេះ នៅ​មជ្ឈមណ្ឌល​ធ្វើ​ការ​រួមគ្នា Emerald Hub Coworking Space ដែល​មាន​អាសយដ្ឋាន​ជាន់​ទី ១១ អាគារ​សាកល​វិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ បូរី​កីឡា៕

 

 

អត្ថបទ៖ ដៃ​គូ​សហការ