ដឹង​ថា​មាន​អី​កើត​ឡើង​នៅ​សាលា​ ស៊ីសុវត្ថិ ថ្ងៃ​អាទិត្យ​នេះ​អត់?

  • 2016-05-24 17:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​អាទិត្យ ទី​២៩-ឧសភា នេះ នឹង​មាន​ការ​ប្រគំ​តន្ត្រី​សប្បុសធម៌​ដ៏​ធំ​មួយ​នៅ​បរិវេណ​វិទ្យាល័យ ព្រះ​ស៊ីសុវត្ថិ "សប្បុរសធម៌​ភូមិ​ខ្ញុំ" ដើម្បី​ប្រមូល​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូលរួម​ទស្សនា​ យក​ទៅ​ឧបត្ថម្ភ និង​ផ្គត់ផ្គង់​ដល់​ចាស់​ជរា ជន​ក្រីក្រ និង​ក្មេង​កំព្រា​នៅ​តាម​តំបន់​ផ្សេងៗ​នៅ​កម្ពុជា​ដែល​កំពុង​តែ​ខ្វះខាត គ្មាន​ទីពឹង និង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។

 

កម្មវិធី​នេះ រៀបចំ​ឡើង​ដោយ​ក្រុម​យុវជន​អភិវឌ្ឍ​សង្គម (Youth Developing Society YDS)។

 

កញ្ញា មាស សុខ​សោភា លោក ម៉ា ច័ន្ទបញ្ញា និង​តារា​ចម្រៀង​ដែល​និពន្ធ​បទ​ថ្មីៗ​ជាច្រើន​រូប​ទៀត ក៏​មក​ដែរ​! មិន​តែ​ប៉ុណ្ណោះ​ អ្នក​ចូលរួម​ទស្សនា​ អាច​ញ៉ាំ​អាហារ និង​បង្អែម​ខ្មែរ​ជាច្រើន​មុខ​ដែល​រៀបចំ​នៅ​តាម​ស្តង់​ក្នុង​បរិវេណ​ប្រគំ​តន្ត្រី។ អ្នក​ចូលរួម​ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗ​ជា​ច្រើន ពី​ធនាគារ FTB និង​រោងកុន Major Cineplex។

 

ចាំ​អី​ទៀត! ដឹង​ទិញ​សំបុត្រ​នៅ​ណា​អត់​? ទិញ​នៅ​ក្រុមហ៊ុន Sabay ក៏បាន នៅ​តាម​សាលា​ខាង​ក្រោម​ក៏​បាន៖

 

  • UP: 096 324 2567

  • RUPP: 097 494 3387

  • Wat Phnom High School: 010 860 847

  • Zaman: 010 835 005

  • IFL: 070 825 457

  • ITC: 086 525 252

  • RULE: 070 457 548

  • UHS: 092 507 407

  • NUM: 085 865 565

 

អត្ថបទ៖ ដៃ​គូ​សហការ