ក្តៅៗ! Man Utd បណ្ដេញ​ Van Gaal ចេញ​ពី​តំណែង​ហើយ

  • 2016-05-24 00:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម​ Manchester United ​បាន​បណ្ដេញ Louis van Gaal ​ចេញ​ពី​តំណែង​អ្នកចាត់ការ​ហើយ អម្បាញ់មិញ​នេះ។

 

 

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​រូប​នេះ ​បាន​​ទៅ​​ជួប​​​អនុប្រធាន​ក្លឹប​លោក​ Ed Woodward ​នៅ​​​កីឡដ្ឋាន​ Old Trafford ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ខណៈ​ដែល​លទ្ធផល​គឺ ក្លឹប​បិសាច​ក្រហម ​សុំ​បញ្ចប់​កុងត្រា​របស់​លោក​ត្រឹម​ពេល​នេះ បន្ទាប់​ពី​លោក​​ឡើង​ដឹក​នាំ​ក្រុម​បាន​២​ឆ្នាំ តាំង​ពី​ឆ្នាំ​២០១៤។

 

Man Utd ​នឹង​តែង​តាំង​​ Jose Mourinho ​ឲ្យ​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី ​នៅ​ថ្ងៃ​អង្គារ​ស្អែក ខណៈ​ដែល​ភ្នាក់ងារ​របស់​អ្នកចាត់ការ​ "Special One” ​លោក​ Jorge Mendes ​​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អង់គ្លេស​ហើយ​ដែរ​​នៅ​ថ្ងៃ​នេះ ដើម្បី​ចរចា​គ្នា​ឲ្យ​រួច​រាល់​ផ្លូវ​ការ​ នៅ​ថ្ងៃ​ស្អែក៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

អត្ថបទពេញនិយម