ជួប​ជាមួយ​ក្រុម​កា​ងារ​ រៀបរៀង​បទានុក្រម​ព្នង​ខ្មែរ

  • 2016-05-24 18:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កង្វះ​ភាសា​សរសេរ​ជា​ឧបសគ្គ​ចំពោះ​ជនជាតិភាគតិច​ នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​ក្នុង​ការ​ទទួល​បាន​ការអប់រំ​តាម​សាលា​ដូច​សិស្សានុសិស្ស​ទូទាំង​ប្រទេស។ តែ​ពួកគេ​នៅតែ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​អង្គការក្រៅរដ្ឋាភិបាល​នូវ​ឱកាស​ទទួល​បាន​ការអប់រំ។

 

 

លោក ​សុខ​ មករា អតីត​បុគ្គលិក​អង្គការ​សហប្រតិបត្តិការ​រ​អន្តរជាតិ​ICC (International Cooperation of Cambodia) បាន​ប្រាប់ ​Sabayថា ​លោក​ និង ​ក្រុមការងារ​ទទួលបន្ទុក​ខាង​រៀបរៀង​បទានុក្រម​ពីរ​ភាសា ”ព្នង​ខ្មែរ” ក្នុង​គោលបំណង​ចង់​បណ្ដុះបណ្ដាល​ថ្នាក់​អក្ខរកម្ម​ដល់​កុមារ​ជនជាតិភាគតិច ក្នុង​ខេត្ត​មណ្ឌលគិរី​អោយ​ទទួល​បានការ​អប់រំ​ដោយ​ប្រើប្រាស់​អក្សរ​ខ្មែរ​ដើម្បី៖

 

ទី១ ជួយ​លើកស្ទួយ​ការអប់រំ​ពីរ​ភាសា ទី២ មានការ​ប្រកប​មួយ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​សម្រាប់​ជនជាតិ​ដើម​ព្នុរ ទី៣ ជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ​ភាសា​ជនជាតិ​ដើម​ភាគតិច ទី៤ ជួយ​អភិរក្ស​ភាសា​ព្នុរ​ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស។

 

 

អតីត​បុគ្គលិក ​ICC រូបនេះ​ បាន​បន្តថា “ខ្ញុំ ​និង​ក្រុមការងារ​បាន​សហការ​ជាមួយ​អង្គការ​ SILរួម​ជាមួយ​នឹង​ជនជាតិ​ព្នង​ម្ចាស់​ស្រុក​ជាច្រើន​នាក់​ដើម្បី​រំលេច​នូវ​បទានុក្រម​ពីរ​ភាសា​នេះ​អោយ​ចេញ​ជា​រូបរាង​ដោយ​ចំណាយ​ពេល​អស់​ជាង​ពីរ​ឆ្នាំ​មិន​ពេល​ទទួល​បាន​អាហារូបករណ៍​ប្រទេស​ថៃ”។

 

ទោះជា​យ៉ាងណា​បទានុក្រម​នេះ​បាន​សិក្សា​ដោយ​ជនជាតិ​បារាំង​កាលពី ៧ឆ្នាំមុន​តែ​មិនបាន​បញ្ចប់​ក៏​ត្រលប់​ទៅវិញ។ គោលដៅ​ចម្បង​របស់​ក្រុម​បេសកកម្ម​ការងារ​យើង​គឺ​អោយ​កុមារ​ជនជាតិភាគតិច​ចេះ​អក្សរ​ពួកគាត់​អោយ​បាន​ច្បាស់​មុននឹង​គាត់​ចាប់​រៀន​អក្សរ​ខ្មែរ។

 

“វា​ជា​ការ​ងាយស្រួល​ក្នុង​ការ​សរសេរ​និង​អាន​ភាសា​ព្នង​ជាង​ភាសា​ខ្មែរ។ ដូច្នោះ​ការ​រៀន​ភាសា​ផ្ទាល់ខ្លួន​ដោយ​ប្រើ​ភាសា​ខ្មែរ​ និង​ធ្វើ​អោយ​ពួកគេ​ចេះ​អក្សរ​ខ្មែរ​ផង​បង្ក​ភាព​ងាយស្រួល​អោយ​ពួកគាត់​ទទួល​បាន​ការអប់រំ​ពីរ​ភាសា”។ លោក​មករា​និយាយ។

 

សូមបញ្ជាក់​ថា​ តំបន់​ភូមិភាគ​ឥសាន្ត​​មាន​ជនជាតិភាគតិច​ប្រាំ​អំបូរ​រួមមានៈ​ ព្នុ​រ ព្យ៉ាត់ ព្រែ​ស រ៉ា​អូ​ង និង​ ស្ទៀង​រស់​នៅក្នុង​តំបន់​ផ្សេង​ពី​គ្នា​ក្នុង​ខេត្ត​មណ្ឌលគិរី។

 

អត្ថ​ប​ទៈ ​ជិន វេន រូបភាពៈ​ ICC.org.kh

អត្ថបទពេញនិយម
អត្ថបទថ្មី