​ចិន​ បង្ហាញ​ឡាន​ក្រុង​អនាគត​ បញ្ចៀសការ​កក​ស្ទះ​បាន​យ៉ាង​អេម

  • 2016-05-25 16:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ចិន​ បាន​បង្ហាញ​​ដំណោះ​ស្រាយ​ថ្មី​មួយ​ ដែល​អាច​ដោះស្រាយ​បញ្ហា​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​របស់​ខ្លួន​ ជា​ពិសេស​ការ​កក​ស្ទះ​ចរាចរ​ដែល​មាន​រយៈ​ពេល​រាប់​សិប​ម៉ោង។

 

 

Transit Elevated Bus គឺ​ជា​​រថយន្ត​ក្រុង​​ដ៏​ពិសេស​មួយ​ ដែល​​អាច​ធ្វើ​ដំណើរ​ពី​លើ​​រថយន្ត​តូចៗ​​កំពុង​បរ​តាម​ដង​ផ្លូវ​បាន​ ​ដោយ​ធ្វើ​ដំណើរ​លើ​​ផ្លូវ​ខ្សែ​តែ​មួយ។ រថយន្ត​ក្រុង​នេះ​ធ្លាប់​បាន​បង្ហាញ​​មុខ​រួច​ម្ដង​ហើយ​កាល​ពី​ពេល​កន្លង​ទៅ​ ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ គេ​បាន​ប្រទះ​ឃើញ​ម៉ូដែល​​​​តូចៗ​នៃ​​​រថយន្ត​ក្រុង​​​ពិសេស​នេះ​ ក្នុង​កម្មវិធី​បច្ចេកវិទ្យា​នៅ​ទីក្រុង​ប៉េកាំង។

 

 

យោង​តាម​វិស្វករ​ទទួល​ខុស​ត្រូវ​លើ​​គម្រោង​ការ​នេះ​ឲ្យ​ដឹង​ថា​ រថយន្ត​ក្រុង​នីមួយៗ​អាច​ផ្ទុក​មនុស្ស​បាន​ ១ ២០០ នាក់។ វា​ស្រដៀង​ទៅ​នឹង​រថភ្លើង​ក្រោម​ដី​ ប៉ុន្តែ​តម្លៃ​សាង​សង់​ថោក​ជាង​ ៥​ ដង​ និង​ចំណាយ​ពេល​សាង​សង់​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

 

​​​​​​​បើ​​ការ​រាយការណ៍​របស់​សារព័ត៌មាន​ចិន​បង្ហាញ​ថា​ រថយន្ត​ក្រុង​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាក​ល្បង​នៅ​​ពាក់​កណ្ដាល​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ​ ដោយ​ធ្វើ​ឡើង​នៅ​ក្រុង​ Qinhuangdao ​​ខេត្ត​ Hubei ប្រទេស​ចិន៕

 

ចុច​អាន៖ ទើប​ដឹង Steve Jobs ជា idol ស្ថាបនិក​ក្តារ​ចុច​ឆ្លាត​វៃ គ្រុយ វណ្ណា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ​​​ប្រភព៖ Shanghaiist

អត្ថបទពេញនិយម