Messi៖ Barca ផ្ដល់​ឱ្យ​ខ្ញុំ​គ្រប់​យ៉ាង តែ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​អាហ្សង់ទីន​វិញ

  • 2016-05-25 19:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​វិល​ត្រឡប់​ទៅ​​ប្រទេស​អាហ្សង់ទីន​វិញ​​នៅ​ថ្ងៃ​ណា​មួយ នៅ​​ពេល​បញ្ចប់​ភារកិច្ច​នៅ​ក្លឹប​ FC Barcelona។

 

Messi ជាមួយ​មិត្តស្រី និងកូនប្រុស Thiago (ពរ​នៅ​នឹង​ដៃ)

 

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​ តាំង​ពី​អាយុ​១៣​ឆ្នាំ ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​ Barcelona ​បន្ទាប់​ពី​លេង​ឲ្យ​ក្រុម​ឈុត​យុវជន​ Newell's Old Boys ​ក្នុង​ទីក្រុង​ Rosario។

 

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Sports Illustrated ​ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ ​បាន​និយាយ​ថា៖ "Barcelona ​បាន​ផ្ដល់​អ្វីៗ​គ្រប់​យ៉ាង​ដល់​ខ្ញុំ​ ប៉ុន្តែ​​ខ្ញុំ​នឹង​ត្រឡប់​ទៅ​អាហ្សង់ទីន​វិញ ព្រោះ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្ញុំ តាំង​ពី​តូច។ ខ្ញុំ​មិន​ទាន់​បាន​​រីករាយ​ជាមួយ​ទីក្រុង​ Rosario ​របស់​ខ្ញុំ, ជាមួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​ គ្រប់​គ្រាន់​នៅ​ឡើយ​ទេ”។

 

Messi (ស្តាំ) កាល​ប៉ះ​ Sevilla នៅ​ផ្តាច់ព្រ័ត្រពាន Copa del Rey

 

Messi ទៅ​នៅ​ប្រទេស​​អេស្ប៉ាញ​​ជិត​១៦​ឆ្នាំ​ហើយ ​និង​បាន​លេង​ឲ្យ​ក្រុម​ Barca ឈុត​ធំ​រយៈពេល​១២​រដូវ​កាល​ ក្នុង​នោះ​​បាន​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ ឈ្នះ​ UEFA Champions League ​៤​ដង, La Liga ៨​ដង និង​​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​​ទៀត។ រីឯ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ឈ្នះ​ Ballon d'Or ដល់​ទៅ​៥​សម័យ​កាល៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal | marca

អត្ថបទពេញនិយម