The Voice អាមេរិក​រក​ឃើញ​ម្ចាស់​ជយលាភី​រដូវ​កាល​ថ្មី ពិត​ជា​ខ្លាំង

  • 2016-05-25 18:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ជា​ច្រើន​សប្ដាហ៍​តាំង​ពី​វគ្គ Blind Auditions, Battles និង​ Live កម្មវិធី​ប្រឡង​ចម្រៀង The Voice អាមេរិក បាន​រក​ឃើញ​ម្ចាស់​ជយលាភី​សម្រាប់​រដូវកាល​ទី​១០​ហើយ កាល​ពី​យប់​មិញ។

 

អ្នក​ជាប់​វគ្គ​ផ្ដាច់ព្រ័ត្រទាំង​៤ Wakefield, Huston, Al-Saadi និង Alisan Porter

 

ម្ចាស់​ជយលាភី​លេខ​មួយ​ដែល​ទទួល​​ទឹក​ប្រាក់​១សែន​ដុល្លារ​និង​កុងត្រា​ជាមួយ​ផលិតកម្ម Universal​ នោះ​គឺ​បេក្ខនារី Alisan Porter ជា​កូន​ក្រុម​របស់​តារា​ចម្រៀង Christina Aguilera ខណៈ​ចំណាត់ថ្នាក់​លេខ​២ លេខ​៣ និង​លេខ​៤ បាន​ទៅ​លើ Wakefield, Huston និង Al-Saadi។

 

Porter បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​គ្រូ​បង្វឹក​ទាំង​៤​តាំង​ពី​វគ្គ​ដំបូង ដោយ​បាន​ច្រៀង​បទ "Blue Bayou”។ ក្នុង​វគ្គ​បន្តបន្ទាប់​ទៀត នាង​បាន​ច្រៀង​បទ​មួយ​ចំនួន​ទៀត​ដូចជា "Cry Baby” របស់ Janis Joplin, បទ "Cryin” របស់ Aerosmith និង "Stone Cold” របស់ Demi Lovato ជាដើម ៕

 

ចុចអាន៖បេក្ខនារី​ The Voice ៦រូប​​​ដែល​ទាក់​ចិត្ត Coach បាន​តាម​បទ​ “The Power of Love”

ចុចអាន៖ក្មេង​ស្រី​តូច​ពី​​ស៊ីរី​ សម្រក់​ទឹក​ភ្នែក​​លើ​ឆាក The Voice ពេល​ច្រៀង​​ចម្រៀង​សុំសន្តិភាព​សម្រាប់​ប្រទេស​ខ្លួន

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ huffingtonpost