ឱកាសទទួល​បាន​​អាហារូបករណ៍ថ្នាក់​បរិញ្ញាបត្រ សម្រាប់​យុវជន​កម្ពុជា​

  • 2016-05-25 23:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ CIMB បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ២០ កន្លែង សម្រាប់​យុវជន​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន ដូចជា ​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ សិង្ហបុរី ថៃ និង ​កម្ពុជា ដែល​មិន​ទាន់​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ សិស្ស​​ចង់​​ចាប់​ផ្ដើម​ថ្នាក់​បរិញ្ញាបត្រ។ អាហារូបករណ៍​នេះ បេក្ខជន​អាច​ស្នើសុំ​​រៀន​បាន ​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា​នានា​ក្នុង​តំបន់​អាស៊ាន។

 

 

អ្នកជាប់​​អាហារូបករណ៍នេះនឹង​ទទួល​បាន៖ . អាហារូបករណ៍​ពេញលេញ (១០០%) រួម​ទាំង​ថ្លៃ​សិក្សា ស្នាក់នៅ និង​​ធ្វើ​ដំណើរ​ . ទទួល​បាន​ភាព​ជា​ដៃគូ​របស់​CIMB​ ដូចជា​ការ​បន្សាំ​ខ្លួន​ជាមួយ​បុគ្គលិក​ និង​ការ​បណ្ដុះបណ្ដាល​ផ្សេងៗ​ . យល់​ដឹង​ពី​​បរិបទ​ផ្សេងៗ​​ក្នុង ​CIMB Group រួមមាន ​ឱកាស​បង្កើត​បណ្ដាញ​ជាមួយ​គណៈ​គ្រប់គ្រង​សំខាន់ៗ​របស់ CIMB​ . មាន​សិទ្ធិ​ចូលរួម​កម្មវិធី​​​សហគមន៍​អាស៊ាន​របស់ CIMB ដូចជា​ កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន​(CIMB Young Leaders ASEAN Summit) និង​ការ​ប្រកួត​ភាគហ៊ុន​អាស៊ាន​ (CIMB ASEAN Stock Challenge) . ការ​ចូលរួម​សកម្មភាព​សង្គម​ តាម​រយៈ​កម្មវិធី​ CIMB's Corporate Social Responsibility (CSR) . ឱកាស​ធ្វើ​ជា​អ្នក​ហាត់​ការ​ និង​​ការ​ធ្វើ​ការ​ស្រាវជ្រាវ​ . ឱកាស​ទទួល​បានការ​បណ្ដុះ​បណ្ដាល ​ថ្នាក់​ការ​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ ថ្នាក់​ប្រសិទ្ធភាព​បុគ្គល​ (personal effectiveness) . ឱកាស​ការងារ​ជាមួយ CIMB Group តាមរយៈ​កម្មវិធី​ The Complete Banker

 

លក្ខខណ្ឌ​​៖ . ជា​ប្រជា​ជន​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ សិង្ហបុរី​ ថៃ​ និង​ ​កម្ពុជា . មាន​លទ្ធផល​សិក្សា​ល្អ​ប្រសើរ​ ជាពិសេស​​ការ​ប្រឡង​មុន​ចូល​មហាវិទ្យាល័យ​ . មាន​ឯកសារ​ទាក់ទង​នឹង​សកម្មភាព​ការងារ​ជា​ក្រុម​ និង​ភាព​ជា​អ្នក​ដឹកនាំ​ . ជា​សិក្ខាកាម​ដែល​មាន​បំណង​ដាក់​រៀន​នៅ​ថ្នាក់​បរិញ្ញាបត្រ​ ហើយ​ចង់​ទទួល​បាន​អាហារូបករណ៍​ កំឡុង​ពេល​ដែល​អាហារូបករណ៍​នេះ​មិន​ទាន់​ហួស​កំណត់​ . និស្សិត​សិក្សា​នៅ​ក្នុង​ឆ្នាំ​ទី​១​ ឬ​ទី​២​ ដែល​ពុំ​បាន​ទទួល​អាហារូបករណ៍​ពី​ស្ថាប័ន​ណា​មួយ​នោះ​ ក៏មាន​សិទ្ធិ​ស្នើសុំ​ផង​ដែរ​។

 

ការ​ដាក់​ពាក្យ​ និង​ថ្ងៃ​ផុត​កំណត់​៖

អាហារូបករណ៍​នេះ ចាប់​ផ្ដើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា នេះ​​ទៅ ហើយ​ឈប់​ទទួល​ពាក្យ​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ ឆ្នាំ​២០១៦​។ បើ​លោក​អ្នក​ចង់​ជ្រាប​ច្បាស់​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​  www.cimb.com/aseanscholarship ឬ​សារ​អេឡិចត្រូនិក​ cimbaseanscholarship@cimb.com ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម​។

 

អត្ថបទ៖ នួន ចាន់លីហួត