​អាមេរិក​នៅ​ប្រើ​ ​Floppy Disk​ ​សម្រាប់​បញ្ជា​អាវុធ​នុយក្លេអ៊ែរ​

  • 2016-05-26 17:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​របស់​ការិយាល័យ​គណនេយ្យ​ភាព​នៃ​រដ្ឋាភិបាល​អាមេរិក​ ​បាន​បង្ហាញ​ថា​ ​យោធា​អាមេរិក​នៅ​បន្ត​ប្រើ​កុំព្យូទ័រ​ម៉ូដែល​ចាស់​ៗ​ ​និង​ ​Floppy Disk​ ​ក្នុង​ការ​បញ្ជា​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ ​និង​អាវុធ​នុយក្លេអ៊ែរ​។​

 

 

កុំព្យូទ័រ​សេរី​ចាស់​នោះ​ ​គឺ​​ ​IBM Series/1​ ​ដែល​ផលិត​​ឆ្នាំ​ ​១៩៧៦។​ ​វា​ជា​កុំព្យូទ័រ​ប្រភេទ​ ​Workstation​ ​ដែល​អាច​បញ្ចេញ​បញ្ចូល​ទិន្នន័យ​បាន​ច្រើន​ ​ហើយ​វា​មិន​អាច​ភ្ជាប់​​អ៊ីនធឺណិត​បាន​នោះ​ទេ​។​ ​តែ​ដោយ​សារ​មិន​អាច​ភ្ជាប់​​អ៊ីនធឺណិត​បាន​ ​ទើប​យោធា​អាមេរិក​សម្រេច​បន្ត​ប្រើ​កុំព្យូទ័រ​ប្រភេទ​នេះ​ ​ដោយ​គេ​អះអាង​ថា​ ​មិន​អាច​មាន​ ​Hacker​ ​ណា​អាច​ជ្រៀត​ចូល​ប្រព័ន្ធ​របស់​ពួក​គេ​បាន​​។​

 

 

រូបដំណាង IBM Series/1​

 

ទោះ​ជា​យ៉ាង​ណា​ ​របាយការណ៍​នោះ​បាន​បញ្ជាក់​ថា​ ​យោធា​អាមេរិក​ ​និង​ធ្វើ​ការ​ Update ទៅ​លើ​ប្រព័ន្ធ​ ​និង​ឧបករណ៍​ ​ប្រើប្រាស់​សម្រាប់​បញ្ជា​អាវុធ​ទាំង​នោះ​នា​ចុង​ឆ្នាំ​ ​២០១៧​៕​

 

​អាន​បន្ត​ ​៖​​  តម្លៃ​ Lexus 570 ឆ្នាំ​ ២០១៦​ តាម​ប្រទេស​នានា​រួម​ទាំង​កម្ពុជា

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​businessinsider