ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ

  • 2016-05-26 18:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្លូវ​រូង​​​​រថភ្លើង​​​វែង​​ជាង​គេ​បំផុត​ក្នុង​ពិភព​​លោក​ ​​​នឹង​​បើក​​ដំណើរ​ការ​​​​​នៅ​​សប្ដាហ៍​​ក្រោយ​ ​បន្ទាប់​​​ពី​​ចំណាយ​​​​ពេល​​សាង​សង់​​អស់​​​​​​​ជាង​ ១៧​​​​ឆ្នាំ​ ​និង​​ទឹក​ប្រាក់​​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់។

 

 

​​​ផ្លូវ​​រូង​​នេះ​​​មាន​​ប្រវែង​​ ៥៧​គីឡូម៉ែត្រ​​​​​ មាន​ឈ្មោះ​​ Gotthard Base Tunnel (GBT) ​​​ដែល​​​​​សាង​សង់​ទម្លុះ​​​​ប្រជុំ​ភ្នំ​ Gotthard ​ កាត់​​តាម​​ជួរ​​ភ្នំ​ Alps នៅ​ប្រទេស​​ស្វីស។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូង​​ខាង​លើ​​​​​ ​ត្រូវ​បាន​គេ​​​​​ធ្វើ​​​​គម្រោង​​សាង​សង់​លើក​​ដំបូង​​នៅ​​ឆ្នាំ​ ១៩៤៧​​​​ តែ​​ទើប​​ចាប់​ផ្ដើម​​ដំណើរ​​ការ​ ការដ្ឋាន​​​​នៅ​ ១៧​ឆ្នាំ​​ចុង​ក្រោយ​​។ ​ផ្លូវ​​រថភ្លើង​​​​​​នេះ​​មាន​​ចំនួន​ ២​ខ្សែ​​ ​ដោយ​​មួយ​ទៅ​ ​មួយ​មក។ ​ការ​​តេស្ដ​​​សាកល្បង​​រថភ្លើង​​​​នឹង​​ចាប់​ផ្ដើម​​នៅ​​ថ្ងៃ​​​ទី​ ១​​ខែ​មិថុនា​​សប្ដាហ៍​ក្រោយ​ ​​ហើយ​រថភ្លើង​មាន​​​ដឹក​​អ្នក​ដំណើរ​នឹង​ចាប់​ផ្ដើម​​នៅ​​ថ្ងៃ​​ទី ១១ ខែ​ធ្នូ​​ ខាង​មុខ។

 

​បើ​តាម​​ប្រភព​​ ​​​​​ថ្ម​ភ្នំ​​​​ប្រមាណ​ ២៨,២​​លាន​​តោន​​​​​ត្រូវ​​បាន​​គេ​​កកាយ​​​យក​ចេញ​ ​​និង​​​​​ទឹក​ប្រាក់​ចំណាយ​​លើ​ការ​សាងសង់​មាន​​ចំនួន ១២​ពាន់​លាន​ដុល្លារ​​អាមេរិក ​​ដែល​​​​អាច​​កាត់​បន្ថយ​​ពេល​​​ធ្វើ​​ដំណើរ​​រាប់​ម៉ោង​​​​​​ មក​ត្រឹម​​ជាង​​ ១ម៉ោង​​​ទៅ​ដល់​​អឺរ៉ុប​​ ជា​មួយ​ល្បឿន​ ២៥០​​គីឡូម៉ែត្រ​​​ក្នុង​មួយ​ម៉ោង។​

 

​​​​ម៉ាស៊ីន​​ខួង​​ថ្ម​​ដ៏​ធំ​សម្បើម​​​បាន​​​​ ​ចោះ​​ថ្ម​​​​ជិត​ ៣០​ម៉ែត្រ​​ក្នុង​​មួយ​ថ្ងៃ​ៗ។​ ​រូង​ GBT នេះ​​​បាន​​​វ៉ា​ដាច់​រូង​​ភ្នំ​​​ Seikan វែង​​បំផុត​​ក្នុង​លោក​របស់​ជប៉ុន​​ ដែល​មាន​​ប្រវែង​​ជាង​ ៥៣​គីឡូម៉ែត្រ​ និង​រូង Channel Tunnel ​ភ្ជាប់​​ពី​អង់គ្លេស​ និង​បារាំង ​ប្រវែង​ ៥០​គីឡូម៉ែត្រ​ទៀត​ផង​៕

 

 

 

 

 

 

 

 

 

ចុចអាន៖ បុរស​ម្នាក់​សុខចិត្ត​រស់នៅ​ក្នុង​រូងភ្នំ ​ដើម្បី​ទុក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ

ចុចអាន៖ ​​ចិន​សម្រេច​បាន​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន ​​វែង​​​ជាងគេ​បំផុត​ក្នុង​លោក

ចុចអាន៖ ​​ប្រទេស១០​ មាន​ផ្លូវ​រថភ្លើង​វែង​ជាង​គេ​ក្នុង​​ពិភពលោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ NBCNews