ម្ដាយ​វ័យ​១៩​ឆ្នាំ​បង្កើត​បានកូន​​​ទម្ងន់​ធ្ងន់​ជាង​គេ​​​លើ​លោក​

  • 2016-05-26 18:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជា​ម្ដាយ​​​ជនជាតិ​ឥណ្ឌា​វ័យ​១៩​ឆ្នាំ​ម្នាក់​​បាន​​ផ្ដល់​កំណើត​​​​ទារក​ជា​កូន​ស្រី​​​​​ ដែល​មាន​ទម្ងន់​​​​​​ស្មើ​ពីរ​ដង​​នៃ​ទម្ងន់​ជា​មធ្យម​របស់​ទារក​​​ធម្មតា បង្ក​​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ពី​មនុស្ស​ជា​ច្រើន​។

 

 

តាម​សារព័ត៌មាន Huffington Post ទារិកា​​ខាង​លើ​ត្រូវ​បាន​បង្កើត​ដោយ​ការ​វះ​កាត់​​កាល​​ពី​​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​​នៅ​មន្ទីរពេទ្យ​​ក្រុង​ Hassan រដ្ឋ​Karnataka ប្រទេស​​ឥណ្ឌា។ នាង​មាន​ទម្ងន់​​ ១៥​ផោន​ដែល​ស្មើ​​នឹង​ ៦,៨​គីឡូក្រាម​។

 

​​​ក្រោយ​​​​ការ​ឲ្យ​កំណើត​ដល់​​ទារិកា​​ខាង​លើ​ ទាំង​ម្ដាយ​​និង​គ្រូ​ពេទ្យ​​​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​ភ្ញាក់​ផ្អើល​​ខ្លាំង។ "ក្នុង​បទ​ពិសោធន៍​​​ជា​គ្រូ​ពេទ្យ​​២៥​ឆ្នាំ​របស់​ខ្ញុំ​ មិន​ដែល​​បាន​ជួប​ទារក​ធំ​បែប​នេះ​ទេ។ វា​គួរ​ឲ្យ​អស្ចារ្យ​ ហើយ​ខ្ញុំ​ជឿ​ថា​នាង​មិន​គ្រាន់​តែ​ជា​​​ទារក​ទម្ងន់​ធ្ងន់​ជាង​គេ​​កើត​នៅ​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ជា​ទារក​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ​លើ​​ពិភព​លោក​នេះ​ "។

 

តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ​ សុខភាព​ម្ដាយ​របស់​​ទារក​ខាង​លើ​ដែល​មាន​អាយុ​១៩​ឆ្នាំ ទម្ងន់​៩៤​គីឡូក្រាម​ ​​គឺ​​មិន​មាន​បញ្ហា​អ្វី​គួរ​​ឲ្យ​កត់​សម្គាល់​នោះ​ទេ បន្ទាប់​ពី​ឲ្យ​កំណើត​កូន​រួច។

 

 

ចំពោះ​​ទារិកា​​​​ដែល​ពុំ​ទាន់​បាន​ដាក់​ឈ្មោះ​ខាង​លើ​គឺ​មាន​ទម្ងន់​ធ្ងន់​ជាង​​​​​​ទារក​កំណត់​ត្រា​ធ្ងន់​បំផុត​ក្នុង​លោក​បច្ចុប្បន្ន​​​គឺ ទារិកា​​​ Carisa Rusack ទម្ងន់​៦,៤៩​គីឡូក្រាម​​មក​ពី​រដ្ឋ​ Massachusetts  សហរដ្ឋអាមេរិក៕

 

 

ចុចអាន៖  ទារក​ភ្លោះ​៥​នាក់ តូច​ជាង​គេមាន​ទម្ងន់​ត្រឹម ៥​ខាំ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី