Facebook រក​ចំណូល​បាន​ប៉ុន្មាន​ ពេល​ចាប់​ដំណើរ​​ការ​ដំបូង​បំផុត​?

  • 2016-05-27 13:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ Facebook បាន​ចាប់​ដំណើរ​ការ​ដំបូង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​​តាំង​ពី​ឆ្នាំ​ ២០០៤ មក​ម្ល៉េះ​ ដោយ​ចេះ​តែ​បន្ត​រីក​​ដុះ​ដាល​ឡើង​រហូត​ដល់​បច្ចុប្បន្ន​ ដែល​​ស្រូប​ទាញ​អ្នក​ប្រើ​ប្រាស់​សកម្ម​​ប្រចាំ​ខែ​បាន​ ១,៦៥​ ពាន់​លាន​នាក់។

 

 

ត្បិត​ថា​ Facebook បាន​ចាប់​ផ្ដើម​​ឡើង​ជា​បណ្ដាញ​ទំនាក់​ទំនង​តូច​មួយ​កាល​ពី​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០០៤​ ប៉ុន្តែ​អាច​រក​ចំណូល​បាន​ច្រើន​គួរ​សម​ តាម​រយៈ​​ការ​ជួល​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម។ ខាង​ក្រោម​បង្ហាញ​ពី​ចំណូល​សរុប​​ប្រចាំ​ឆ្នាំ​​របស់​ Facebook ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤៖

 

@ ២០០៤ ៖ ៤០០ ០០០ ដុល្លារ​

 

@ ២០០៥ ៖ ៩​ លាន​ដុល្លារ​ (កើន​ ២១៥០%)

 

​​​​​​@ ២០០៦ ៖ ៤៨​ លាន​ដុល្លារ​ (កើន​ ៤៣៣%)

 

@ ២០០៧ ៖ ១៥៣​ លាន​ដុល្លារ​ (កើន​ ២១៩%)

 

@ ២០០៨ ៖ ២៨០​ លាន​ដុល្លារ​ (កើន​ ៨៣%)

 

@ ២០០៩ ៖ ៧៧៥​ លាន​ដុល្លារ​ (កើន​ ១៧៧%)

 

@ ២០១០ ៖ ២​ ​ពាន់​លាន​ដុល្លារ​ (កើន​ ១៥៨%)

 

@ ២០១១ ៖ ៣,៧១​ ​ពាន់​លាន​ដុល្លារ​ (កើន​ ៨៦%)

 

@ ២០១២ ៖ ៥,០៨ ​ពាន់​លាន​ដុល្លារ​ (កើន​ ៣៧%)

 

@ ២០១៣ ៖ ៧,៨៧ ​ពាន់​លាន​ដុល្លារ​ (កើន​ ៥៥%)

 

@ ២០១៤ ៖ ១២,៤៦ ​ពាន់​លាន​ដុល្លារ​ (កើន​ ៥៨%)

 

@ ២០១៥ ៖ ១៧,៩២ ​ពាន់​លាន​ដុល្លារ​ (កើន​ ៤៤%)

 

@ ២០១៦ ៖ ៥,៣៨ ​ពាន់​លាន​ដុល្លារ​ (គិត​ត្រឹម​បី​ខែ​ដំបូង​)

 

ចុច​អាន៖ មិន​ធម្មតា! ​ដើម​ឆ្នាំ​នេះ​ប្រាក់​ចំណេញ​របស់​ Facebook កើន​ឡើង​គុណ​នឹង​បី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ investor.fb