តោះ​! នាំ​គ្នា​​ស្វែង​យល់​៥​ចំណុច​នេះ ពេល​កម្ពុជា ប៉ះ​​ទីម័រ

  • 2016-05-27 18:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​​អន្តរជាតិ​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​​ប្រទេស​ទីម័រខាងកើត​​ ​​​វេលា​ម៉ោង ៧:០០នាទី​​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទ្សន៍​  BTV ។ សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ចង់​ចូល​ទស្សនា​ការ​ប្រកួត​មិត្ត​ភាព​នេះ​ផ្ទាល់​​ត្រូវ​​​ដឹង​​ ៥​ចំណុច​នេះ។

 

​ទី១. ​សន្តិសុខ​៖ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ មិន​បាន​កំណត់​​ចំនួន​សន្តិសុខ​រៀប​ចំ​សណ្ដាប់​ធ្នាប់​​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ​ឡើយ​ ពោល​គឺ​ច្រើន​នាក់​មិន​កំណត់។ ​បន្ថែម​លើស​ពី​នេះ​សហព័ន្ធ​បាន​កំណត់​ថា ​​ចាំ​បាច់​ត្រូវ​តែ​មាន​សន្តិសុខ​ និង​សុវត្តិភាព​១០០ %។

 

 

ទី​២. កន្លែង​ផ្ញើ​ម៉ូតូ និង​តម្លៃ​៖ ​​កន្លែង​ផ្ញើ​ម៉ូតូ​មាន​ចំនួន ៤​កន្លែង​​ សម្រាប់​ដាក់​ឲ្យ​អ្នក​គាំទ្រ​ផ្ញើ​គឺ​​ក្បែរ​មាត់​ច្រក​ខ្លោងទ្វារ​​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ​ច្រក​អាង​ទឹក​អូឡាំពិក ច្រក​ចូល​​ទល់​មុខ​វត្ត​មហាមន្ត្រី​ និង​ច្រក​ចូល​ទល់​មុខ​វត្ត​សំពៅមាស។ ចំណែក​តម្លៃ​មិន​មាន​​កើន​ឡើង​នោះ​ទេ។

 

 

ទី៣. ​ហាម​មិន​ឲ្យ​យក​ដប​ទឹក​ ឬ​កំប៉ុង​​ភេសជ្ជៈ​​ទី​លាន៖ សហព័ន្ធ​បាន​​កំណត់​​ថា អ្នក​គាំទ្រ​អាច​​ទិញ​​ទឹក​ឬ​ភេសជ្ជៈ​មក​ពី​ទី​កន្លែង​ណា​ក៏​បាន ប៉ុន្តែ​ហាម​​ដាច់​ខាង​មិន​ឲ្យ​យក​ដប​ទឹក​សុទ្ធ ឬ​កំប៉ុង​ភេសជ្ជៈ​​តាម​ខ្លួន​ទៅ​កន្លែង​អង្គុយ​ទស្សនា​ឡើយ​ ពោល​គឺ​អាច​ចាក់​​​ដាក់​ថង់ប្លាស្ទិក​​​នាំ​ចូល​​បាន​។ ​ការ​ធ្វើ​បែប​នេះ​ ដើម្បី​បង្ការ​មិន​ឲ្យ​មាន​ការ​​គប់​ដប​ទឹក​​​ ខ្លាច​ក្រែង​អ្នក​គាំទ្រ​ខឹង​ព្រោះ​ប្រការ​ណា​មួយ។

 

 ដប​ទឹក​សុទ្ធ​ក្រោយ​ការ​ប្រកួត​កន្លង​មក​

 

​​ទី៤. ម៉ោង​​បើក​ឲ្យ​ចូល​ពហុ​កីឡដ្ឋាន​​ជាតិ និង​ការ​​សំបុត្រ​៖ អ្នក​គាំទ្រ​អាច​​ចូល​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​បាន​ន​ចាប់​ពី​​ម៉ោង​៣​​រសៀល​។ ​ចំណែក​កន្លែង​លក់​សំបុត្រ​​​​មិន​មាន​ដាក់​លក់​ខុស​ពី​កន្លែង​​ក្បែរ​មាត់​ច្រក​ខ្លោងទ្វារ​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​ទេ។ បញ្ហា​ទិញ​សំបុត្រ​នេះ​សហព័ន្ធ​បាន​ស្នើ​ថា អ្នក​គាំទ្រ​គួរ​ទិញ​ទុក​ឲ្យ​បាន​មុន​​​​ការ​ប្រកួត​មក​ដល់​ចៀសវាង​ ​បើ​ចាំ​ដល់​ថ្ងៃ​ប្រកួត​ទើប​ទិញ​​ អាច​បង្ក​​ឲ្យ​មាន​​​ការ​កកស្ទះ​ចរាចរណ៍​ ដូច​ការ​ប្រកួត​ធំៗ​កន្លង​ទៅ។ ​

 

 

​ទី៥. ​​សម្ដែង​រាំ​ក្បាច់​ញី​កែង​ជើង​៖ ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​​តង់​ទី​១ នឹង​មាន​ការ​សម្ដែង​រាំ​ក្បាច់​រាំ​ញី​កែង​ជើង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​សម្ដែង​ដោយ​​តារា​ចម្រៀង  ងួន​ ចាន់ដេវីត ​ម្ចាស់​បទ​​នេះ​ផ្ទាល់។

 

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​

អត្ថបទពេញនិយម